Close

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងប្រកួតមិត្តភាពជាមួយក្រសួងមហាផ្ទៃ រសៀលនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងប្រកួតមិត្តភាពជាមួយក្រសួងមហាផ្ទៃ រសៀលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងប្រកួតមិត្តភាពជាមួយក្រសួងមហាផ្ទៃ រសៀលនេះ

(បាល់ទះ)៖ នៅថ្ងៃ អង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ វេលាម៉ោង ២៖០០នាទីរសៀល ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Li Jun នឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រសួងមហាផ្ទៃ នាកីឡដ្ឋានព្រីនស៍របស់ក្លិបបាល់ទះវិសា។

មែនទែនទៅ នេះគឺជាការត្រៀមខ្លួនរបស់កម្ពុជា មុនប៉ះក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២០ឆ្នាំ ក្នុងវគ្គជម្រុះ ដែលធ្វើឡើងលើទឹកដីកណ្ដាល ក្នុងប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម នឹងចូលទៅក្នុងពូល D ដោយស្វ័យប្រវត្តិ ដែលមានក្រុម U20 កូរ៉េខាងត្បូង និង U20 ថៃ កំពុងរង់ចាំ។

គួររម្លឹកថា កាលពីខែឧសភា កន្លងទៅ នៅពហុកីឡដ្ឋានជាតិ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានប្រកួតចាញ់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាព៕

អត្ថបទទាក់ទង