Close

កាន់តែក្ដៅហើយ! មេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាស មិនឲ្យ Dave Leduc ប្រកួតគុនខ្មែរដាច់ខាត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ កីឡា
កាន់តែក្ដៅហើយ! មេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាស មិនឲ្យ Dave Leduc ប្រកួតគុនខ្មែរដាច់ខាត កាន់តែក្ដៅហើយ! មេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាស មិនឲ្យ Dave Leduc ប្រកួតគុនខ្មែរដាច់ខាត

កាលពីម្សិលមិញនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសថា ដរាបណាលោកនៅតែជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកមិនអនុញ្ញាតឲ្យកីឡាករភូមា Dave Leduc ប្រកួតគុនខ្មែរដាច់ខាតនៅលើទឹកដីកម្ពុជា។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានលើកឡើងថា ៖«តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ? បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ។ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរង់ចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ»។

មែនទែនទៅ ការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ បានធ្វើឡើង បន្ទាប់ពី Dave Leduc បានទារតម្លៃខ្លួនដល់១លានដុល្លារ បើសិនចង់ឲ្យឡើងរូបគេសង្វៀនម្ដងទៀត និងផ្តួលកីឡាករថៃ។

សំណេររបស់ Dave Leduc ៖«ខ្ញុំត្រូវការ ១លានដុល្លារ បើសិនចង់អោយខ្ញុំឡើងសង្វៀនម្ដងទៀត ខ្ញុំនឹងដើរផ្ដួលកីឡាករ Muay Thai ព្រោះខ្ញុំគិតថា Muay Thai គឺលួចចម្លងក្បាច់គុនខ្មែរ។ ខ្ញុំចង់ប្រកួតម្ដង ប៉ុន្ដែផ្ដួលតែកីឡាករ Muay Thai ប៉ុណ្ណោះ»។

នៅក្នុងបទសម្ភាសជាមួយអ្នកកាសែត បានហៅ Dave Leduc ថា ជាបុគ្គលមិនគួរឲ្យទុកចិត្ត។ តួរយ៉ាង កាលប្រកួតជាមួយ ព្រុំ សំណាង ដល់ពេលប្រកួត ស្រាប់តែប្រែក្រឡាស់ទៅជាអត់ប្រើហ្កង់វិញ ដោយទាមទាររុំអំបោះឆៅវិញដែលខុសពីគោលការណ៍ពីដំបូង។ ដោយសារកុំឲ្យខូចកម្មវិធី ព្រុំ សំណាង សុខចិត្តធ្វើតាម។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីប្រកួតមួយនៅកោះពេជ្រ Dave Leduc បានឲ្យកំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអាវ ធ្វើសកម្មភាពអំពីសញ្ជាកីឡាឡេវីរបស់ប្រទេសមីយ៉ាន់ម៉ាថែមទៀត៕

អត្ថបទទាក់ទង