Close

គ្រូកម្ពុជា និងគ្រូម៉ុងហ្គោលី យល់ឃើញថា ការប្រកួតល្ងាចនេះ ជាជំនួបដ៏តានតឹង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ កីឡា
គ្រូកម្ពុជា និងគ្រូម៉ុងហ្គោលី យល់ឃើញថា ការប្រកួតល្ងាចនេះ ជាជំនួបដ៏តានតឹង គ្រូកម្ពុជា និងគ្រូម៉ុងហ្គោលី យល់ឃើញថា ការប្រកួតល្ងាចនេះ ជាជំនួបដ៏តានតឹង

(បាល់ទាត់)៖ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដោយលោក FELIX G.DALMAS នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ដែលដឹកនាំដោយលោក ICHIRO OTSUKA នៅល្ងាចថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ វេលាម៉ោង ១៨:០០ នាទីល្ងាច ខណៈគ្រូបង្វឹកទាំងសងសងយល់ឃើញថា ការប្រកួតល្ងាចនេះ ជាជំនួបដ៏តានតឹងមួយ។

ថ្លៃក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ លោក FELIX G.DALMAS បានលើកឡើងថា៖«សម្រាប់ថ្ងៃនេះ ជាការប្រកួតមួយដ៏តានតឹង។ ម៉ុងហ្គោលី ជាក្រុមមួយដែរមានកាយសម្បទាធំ ហើយពួកគេក៏មានកីឡាករម្នាក់ដែរលេងនៅអឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហា សម្រាប់ក្រុមរបស់យើង»។

លោកបានបន្ថែមថា៖« បន្ទាប់ពីការប្រមូលផ្តុំលើកចុងក្រោយ ខ្ញុំបានសង្កេតឃើញថា យើងមានការល្អប្រសើជាងមុនដោយសារយើង បានប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅ ហើយឆ្នាំមុនយើងបានបញ្ចប់ហើយ ហើយនេះជាឆ្នាំថ្មី យើងចាប់ផ្តើមត្រៀមខ្លួនធ្វើការឡើងវិញ ហើយយើងសង្ឃឹមថា ការប្រកួតស្អែកនេះ យើងនឹងធ្វើបានល្អ»។

ជាមួយគ្នានេះ លោក ICHIRO OTSUKA គ្រូបង្វឹករបស់ក្រុមជម្រើសម៉ុងហ្គោលី ក៏បានគូសបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត ដែរបានមកប្រកួតនៅប្រទេសកម្ពុជា, ហើយខ្ញុំដឹងថា ក្រុមជម្រើសជាតិកម្ពុជា ពិតជាល្អប្រសើរជាងក្រុមរបស់ខ្ញុំ ដោយសារមានការដឹកនាំដោយគ្រូល្អៗដូចជាលោក Honda កាលពីមុន ហើយឥឡូវគឺលោក Felix ជាមួយនឹងរបៀបលេងបាល់ទាត់បែបជប៉ុនរបស់ពួកគាត់ ព្រោះពួកគាត់ជា គ្រូបង្វឹកដ៏ល្អក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ខ្ញុំគឺពិតជារីករាយក្នុងការប្រកួតដ៏តានតឹងជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ថ្ងៃស្អែកនេះ ហើយពួកយើងចង់ប្រកួត ក្លាយជាប្រកួតមួយដែលល្អ សម្រាប់អ្នកគាំទ្រ»។

បើតាមគម្រោង ក្រុមជម្រើសជាតិកម្ពុជា និង ម៉ុងហ្គោលី នឹងត្រូវណាត់គ្នាប្រកួតមិត្តភាពអន្តរជាតិចំនួន២ជើង ដោយប្រកួតជើងទី១ ធ្វើឡើងនៅកម្ពុជា នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤នេះ និងជើងទី២ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងអ៊ុលឡានបាតា៕

អត្ថបទទាក់ទង