សូមអបអរសាទរ! ក្រុមហ៊ុនក្នុងស្រុកមួយមានសមត្ថភាពផលិតជីសម្រាប់វិស័យកសិកម្ម ដល់ ៣ម៉ឺននតោន ក្នុងមួយឆ្នាំ
ភ្នំពេញ៖ក្រុមហ៊ុនផលិតជីធម្មជាតិក្នុងស្រុក ក្រុមហ៊ុន ហ៊ុយ យន់ អេហ្រ្គីខលឈ័រ ដែលជាក្រុមហ៊ុននៅក្នុងស្រុករបស់កម្ពុជា មានសមត្ថភាព មិនចាញ់ក្រុមហ៊ុនក្រៅស្រុកនោះទេ ពោលគឺក្រុមហ៊ុននេះអាចផលិតជីសម្រាប់ប្រើប្រាស់វិស័យកសិកម្ម ដល់ ៣ម៉ឺននតោន ក្នុងមួយឆ្នាំ។
បើតាមទំព័រហ្វេសប៊ុកឈ្មោះ គង់ ច័ន្ទវាសនា ក្រុមហ៊ុនផលិតជីធម្មជាតិក្នុងស្រុក ក្រុមហ៊ុន ហ៊ុយ យន់ អេហ្រ្គីខលឈ័រ ដែលទទួលបានជោគជ័យល្អក្នុងអាជីវកម្ម – ពីផលិតកម្មត្រឹម១ពាន់តោន នៅពេលចាប់ផ្តើមឆ្នាំ២០១៣ មកដល់ប្រមាណ៣ម៉ឺនតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៣។
ប្រភពដដែលបន្ថែមថា បន្ថែមពីនេះ ក្រុមហ៊ុននេះ បាន និងកំពុងបន្តខិតខំពង្រីកអាជីវកម្មជាបន្តបន្ទាប់ទៀត ដេីម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសដែលមានតម្រូវការកាន់តែច្រើន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន គាំទ្រ និងលើកទឹកចិត្តការផលិត និងការធ្វើអាជីវកម្មជី និងថ្នាំកសិកម្មដែលមានគុណភាព ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ៕