Close

ផ្លូវការណ៍! ការប្រកួតបាល់ទាត់វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ នោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ផ្លូវការណ៍! ការប្រកួតបាល់ទាត់វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ នោះទេ ផ្លូវការណ៍! ការប្រកួតបាល់ទាត់វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ នោះទេ

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានប្រកាសជាផ្លូវការណ៍ថា ការប្រកួតបាល់ទាត់វិញ្ញាសាបុរសប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ក្រុមទាំងអស់មកពីប្រទេសចំនួន១១ នឹងមិនមានការប្រើប្រាស់កីឡាករលើសអាយុទេ ពោលសុទ្ធតែកីឡាករដែលមានអាយុចាប់ពី២២ឆ្នាំចុះ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ទៅ។ នេះជាការសម្រេចចិត្តពីសំណាក់ភាគីកម្ពុជា ដែលជាម្ចាស់ផ្ទះ។

ដំបូងឡើយ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់បានបង្ហើបពីគម្រោងជ្រើសរើសកីឡាករលើសអាយុចំនួន៣រូប ដើម្បីចូលរួមជាមួយក្រុមយុវជនអាយុ២២ឆ្នាំ ប៉ុន្តែតាមការសម្រេចមិនមានកូតាលើសអាយុនោះ ក្រុមកម្ពុជា ដែលជាម្ចាស់ផ្ទះផងនោះ ក៏ដូចជាក្រុមផ្សេងៗទៀត នឹងប្រើកីឡាករអាយុក្រោម២២ឆ្នាំ ទាំងអស់តែម្ដង។

មែនទែនទៅ នេះគឺជាលើកទី២ជាប់គ្នាហើយ ដែលកម្ពុជា មិនប្រើកីឡាករលើសអាយុ សម្រាប់វិញ្ញាសាបាល់ទាត់បុរសនៅក្នុងកីឡាស៊ីហ្គេម បន្ទាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ។

ដូច្នេះ កីឡាករសំខាន់ៗរបស់កម្ពុជា ដែលលើសអាយុ ដូចជា ចាន់ វឌ្ឍនាកា កែវ សុខផេង ធារី ចន្ថាបីន សុះ ស៊ូហាណា និងកីឡាករល្បីៗជាច្រើនរូបទៀត នឹងមិនអាចជួយក្រុមជម្រើសជាតិលេងស៊ីហ្គេម ២០២៣ ក្នុងប្រទេសរបស់ខ្លួនបានទេ៕

អត្ថបទទាក់ទង