Close

Jose Mourinho បង្ហាញខ្លួនក្នុងនាមអ្នកចាត់ការថ្មី Fenerbahce ជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ កីឡា
Jose Mourinho បង្ហាញខ្លួនក្នុងនាមអ្នកចាត់ការថ្មី Fenerbahce ជាផ្លូវការ Jose Mourinho បង្ហាញខ្លួនក្នុងនាមអ្នកចាត់ការថ្មី Fenerbahce ជាផ្លូវការ

(បាល់ទាត់)៖ នៅព្រឹកថ្ងៃ ចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក Jose Mourinho ដែលគ្រប់គ្នាហៅថា The Special One ត្រូវបានបង្ហាញខ្លួនជាអ្នកចាត់ការថ្មីនៃក្លឹប Fenerbahce របស់ទួរគី ជាផ្លូវការ ចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅកីឡដ្ឋាន Ulker។

អ្នកចាត់ការវ័យ ៦១ឆ្នាំរូបនេះ បានទំនេរគ្មានការងារធ្វើ ចាប់តាំងពីលោកត្រូវបានក្លឹប AS Roma បណ្តេញចេញពីតំណែង កាលពីខែមករា ក្រោយដឹកនាំក្រុមបរាជ័យស្ទើតែធ្លាក់ដល់តំបន់កាត់ចោល ក្នុងលីគអ៊ីតាលី Seri A។

ក្លឹប Fenerbahce បានរៀបចំពិធីចុះហត្ថលេខាជាមួយលោក Mourinho នៅកីឡដ្ឋាន Ulker របស់ Fenerbahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់ បានទទួលស្វាគមន៍គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់យ៉ាងកក់ក្ដៅ។

នៅក្នុងពិធីបង្ហាញខ្លួនជាផ្លូវការណ៍នោះ អតីតអ្នកចាត់ការរបស់ក្លិបបិសាចក្រហម Manchester United រូបនេះ បាននិយាយទៅកាន់អ្នកគាំទ្រ Fenerbahce យ៉ាងដូច្នេះថា៖«ជាធម្មតា គ្រូបង្វឹកម្នាក់ត្រូវបានអ្នកគាំទ្រស្រឡាញ់ បន្ទាប់ពីទទួលបានជ័យជំនះ តែក្នុងករណីនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានការស្រលាញ់ពីអ្នកគាំទ្រ មុនពេលទទួលជ័យជម្នះ។ ខ្ញុំសន្យាថា ចាប់ពីពេលនេះទៅ ខ្ញុំជាផ្នែកមួយរបស់ ក្លិបមួយនេះ»។

គួរបញ្ជាក់ថា Mourinho នឹងជំនួសតំណែងគ្រូបង្វឹកជនជាតិទួរគី គឺលោក Ismail Kartal ដែល Fenerbahce បានចែកផ្លូវ កាលពីថ្ងៃសុក្រ បន្ទាប់ពីចាញ់តែមួយប្រកួតក្នុងលីគ កាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចសន្យារបស់លោក Mourinho ជាមួយ Fenerbahce មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ៕

អត្ថបទទាក់ទង