ដំណឹងរីករាយ! ប្រទះឃើញកូនផ្សោតក្បាលត្រឡោកមួយក្បាលនៅសហគមន៍ព្រែកត្នោត នៃខេត្តកំពត
កំពត៖ កូនសត្វផ្សោថ្មីមួយត្រូវបានគេប្រទះឃើញនៅសហគមន៍ព្រែកត្នោត នៃខេត្តកំពត ដែលជាកន្លែងក្រុមស្រាវជ្រាវចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ ការប្រទះឃើញនេះ ជាការដែលមិននឹកស្មានដល់… ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺជាពូជសត្វផ្សោតឈ្លៀច។
មិនតែប៉ុណ្ណោះ ការប្រទះឃើញនេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលយើងបានឃើញក្នុងអំឡុងពេលចុះសិក្សារបស់យើងគឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។
នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។ កូនផ្សោតនេះមានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) យើងមិនគិតថានេះជារឿងហ្នឹងទេ។

ក្រុមការងារស្រាវជ្រាវ និងសិក្សា បាននឹងកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វីដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរនេះ៖
ទី១ ការចិញ្ចឹមកូនជំនួស (alloparenting): ពេលដែលការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាឪពុកម្តាយ។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។
ទី២ អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ។ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឈ្លៀចឈ្មោលព្យាយាមបំបែកម្តាយ និងកូនចេញពីគ្នា។
រហូតមកដល់ពេលនេះ ក្រុមការងារស្រាវជ្រាវ និងសិក្សា មិនទាន់ច្បាស់ថាករណីមួយណាជាការពិតនោះទេ ប៉ុន្តែយើងកំពុងបន្តតាមដាន ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយសនិដ្ឋានថាវាត្រូវបានម្ដាយជាអ្នកបំបៅ។
យើងអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធតាមរយៈលេខសម្គាល់រូបថត ទោះបីជាយើងមិនអាចកំណត់ភេទក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ យើងសន្មត់ថាជាញី និងជាម្តាយ)។ យើងនឹងតាមដានសត្វផ្សោតទាំងនេះម្ដងទៀត ដូច្នេះសូមចូលមើលទំព័រផ្សព្វផ្សាយរបស់យើងសម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀត!