Close

យានយន្តសរុបចំនួន ១៤៨,១៨៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានសន្តិសុខ
យានយន្តសរុបចំនួន ១៤៨,១៨៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស យានយន្តសរុបចំនួន ១៤៨,១៨៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស

គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ យានយន្តសរុបចំនួន ១៤៨,១៨៤ គ្រឿងត្រូវបាននគរបាលជំនាញធ្វើការត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស ដោយក្នុងនោះម៉ូតូគ្រប់ប្រភេទមានចំនួន ១១៩,៧២៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៨,៤៥៨គ្រឿង។ ដោយឡែកសម្រាប់តែថ្ងៃទី២៥ ខែធ្នូ មានយានយន្តសរុបចំនួន ១៧៦គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ហើយក្នុងនោះមានម៉ូតូចំនួន ១៤០គ្រឿង និងរថយន្តចំនួន ៣៦គ្រឿង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូរួមមាន អ្នកបើកបរមិនពាក់មួកសុវត្ថិភាព ល្មើសភ្លើងសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែកសម្រាប់រថយន្តរួមមាន ល្មើសល្បឿនលើសការកំណត់ មិនពាក់ខ្សែក្រវាត់ គ្មានឆៀក និយាយទូរស័ព្ទពេលបើបរ អត់នាបបណ្ណបើកបរ និងល្មើសស្លាកសញ្ញាជាដើម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទទាក់ទង