Close

ច្បាស់ការ! កំពង់ផែពហុបំណងកំពតតម្លៃ ១,៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យដំណើការនៅដើមខែក្រោយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ច្បាស់ការ! កំពង់ផែពហុបំណងកំពតតម្លៃ ១,៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យដំណើការនៅដើមខែក្រោយ ច្បាស់ការ! កំពង់ផែពហុបំណងកំពតតម្លៃ ១,៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យដំណើការនៅដើមខែក្រោយ

ភ្នំពេញ៖ កំពង់ផែពហុបំណងកំពតតម្លៃ១,៥០០លានដុល្លារអាមេរិក ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត» នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នឹងសម្ពោធដាក់ឱ្យដំណើការ នៅថ្ងៃទី០៦ មិថុនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៤ ខែឧសភា ។

កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការ
ក្រោមអធិបតីភាពអតីតឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អន ផត ឯ.ក ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន ដល់ ១០០,០០០តោនអាចចូលសំចតបាន។ ក្នុងការប្រតិបត្តិការអាជីវកម្មងាយស្រួលដល់អ្នកវិនិយោគទុនដូចជា ការនាំទំនិញចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឲ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ។

បើតាមលោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិរបស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថា ការសម្រេចចិត្តក្នុងការធ្វើការវិយោគនៅកម្ពុជា ដោយសារតែក្រុមហ៊ុនបានមើលឃើញពីការរីកចំរើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជាប្រទេសកម្ពុជាបានរងនូវសំពាធនៃជំងឺកូវីដ តែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។

លោក Eddie k. Abbas បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀត ជាពិសេសអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ដែលជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។
ក្រុមហ៊ុន បានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២១ ហើយបាននឹងកំពុងពង្រីកជាបន្តបន្ទាប់ បច្ចុប្បន្ននេះកំពង់ផែបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យក្នុងការប្រតិបត្តិការការងារ។

ក្រុមហ៊ុនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាព និងបន្តពង្រឹងសមត្ថភាពដល់កម្មករនិងបុគ្គលិកជំនាញៗក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីពន្លឿនប្រតិបត្តិការការងារដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់សម្រាប់អតិថិជន និងអ្នកប្រើប្រាស់កំពង់ផែផងដែរ៕

អត្ថបទទាក់ទង