Close

កម្ពុជាស្នើវៀតណាម ឱ្យបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាស្នើវៀតណាម ឱ្យបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារ កម្ពុជាស្នើវៀតណាម ឱ្យបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារ

តូក្យូ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេសវៀតណាម ខិតខំសម្រេចឱ្យបាននូវទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខអាមេរិក។

ការស្នើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ ក្នុងឱ្កាសចក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ របស់ Nikkei ស្តីពី អនាគតរបស់អាស៊ីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានរំលេចឡើងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ និងមិនប្រាកដប្រជាក៏ដោយ។

បន្ថែមពីនេះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

ការដោះដូរទំនិញរវាងប្រទេសកម្ពុជា-វៀតណាម បានរក្សានូវកំណើនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានប្រមាណជិត ៦,៦ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ខណៈការនាំចេញរបស់កម្ពុជាកើនឡើងរហូតដល់ជាង ៣៧ ភាគរយ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យ GDCE បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ ពាន់លានដុល្លារ កើនឡើង ៧,៣ ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមាន ៥៦,១៣ ពាន់លានដុល្លារ។ ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ ពាន់លានដុល្លារ កើនឡើង ៣៧,១ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយ។ យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាពប្រមាណ ៦៣៩,៦២ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានរហូតដល់ ១,៨ ពាន់លានដុល្លារ។

សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជាង ៧០៧ លានដុល្លារ កើនឡើងជាង ១៣,៣៥ ភាគរយពីចំនួន ៦២៣,៧៣ លានដុល្លារកាលពីខែធ្នូ ឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅប្រទេសវៀតណាម ចំនួន ៣៦១,២៤ លានដុល្លារ កើន ៣១,៩ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ជិត ៣៤៦ លានដុល្លារ ធ្លាក់ចុះ ១,២ ភាគរយ៕

អត្ថបទទាក់ទង