Close

អាជ្ញាធរជាតិអប្សរានឹងនាំយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិមកពីប្រទេសបារាំងទៅដំឡើងនៅរមណីអង្គរចំនួន ៦ស្ថានីយ នៅខែមិថុនា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរានឹងនាំយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិមកពីប្រទេសបារាំងទៅដំឡើងនៅរមណីអង្គរចំនួន ៦ស្ថានីយ នៅខែមិថុនា អាជ្ញាធរជាតិអប្សរានឹងនាំយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិមកពីប្រទេសបារាំងទៅដំឡើងនៅរមណីអង្គរចំនួន ៦ស្ថានីយ នៅខែមិថុនា

បារាំង៖ ដោយមានកិច្ចសហការជាមួយសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង អាជ្ញាធរជាតិអប្សរានឹងនាំយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិមកពីប្រទេសបារាំងទៅដំឡើងនៅរមណីយដ្ឋានអង្គរ ចំនួន៦ស្ថានីយ នាខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ។

ការនាំយក ស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិមកពីប្រទេសបារាំង បានធ្វើឡើង នៅពេល ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ លោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Jacques Bellier ប្រធានសមាគម AGERA និងមន្រ្តីបច្ចេកទេសរបស់ស្ថាប័នផ្សេងៗ នៃគម្រោង«ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង ។

បើតាមអាជ្ញាធរជាតិអប្សរាប ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសក្នុងការត្រៀមយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិទៅដំឡើងនៅរមណីយដ្ឋានអង្គរ ចំនួន៦ស្ថានីយ នាខែមិថុនា ខាងមុខនេះ។

សូមរំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះ នៅទីស្នាក់ការ SIAVB។ ក្នុងពេលនេះ ជាលទ្ធផល ស្ថានីយដែលបានដំឡើងសាកល្បងនៅ SIAVB នាពេលនោះ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទទាក់ទង