Close

ទន្លេបាទីជារមណីយដ្ឋានបែបធម្មជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទន្លេបាទីជារមណីយដ្ឋានបែបធម្មជាតិ Oplus_131072

តាកែវ៖ រមណីយដ្ឋានទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០គ.ម ពីរាជធានីភ្នំពេញ។

ភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក​ និងម្ហូបអាហារបែបជនបទដ៏សំបូរបែប។

ទន្លេបាទីជារមណីយដ្ឋានបែបធម្មជាតិ

ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ ហើយអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​ គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​ទៀតផង។​

ក្រៅពីបឹងដ៏ធំល្វឹងល្វេីយនេះ​ រមណីយដ្ឋានទន្លេបាទីក៏មាន​ប្រាសាទបុរាណ២ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍គឺ​ប្រាសាទតាព្រហ្ម ដែល​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ដើម្បីឧទ្ទិស​ថ្វាយដល់​ព្រះពុទ្ធសាសនា​មហាយាន និង​មួយទៀត​គឺ​ប្រាសាទយាយពៅ ដែលមាន​ចម្ងាយ ១០០ម៉ែត្រ​ពី ប្រាសាទតាព្រហ្ម កសាងឡើង​ក្នុង​សតវត្ស​ទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ។

អត្ថបទទាក់ទង