Close

ប្រទះឃើញវត្តមាន ជ្រូកទឹក មួយក្បាលនៅសមុទ្រកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រទះឃើញវត្តមាន ជ្រូកទឹក មួយក្បាលនៅសមុទ្រកម្ពុជា ប្រទះឃើញវត្តមាន ជ្រូកទឹក មួយក្បាលនៅសមុទ្រកម្ពុជា

ភ្នំពេញ៖ ក្រុមស្រាវជ្រាវជ្រាវរបស់កម្ពុជា បានប្រទះឃើញនៅវត្តមានជ្រូកទឹកមួយក្បាលនៅសមុទ្រកម្ពុជា ស្ថិតនៅ កាលពីពេលថ្មីៗនេះ តាមរយៈការបង្ហោះដ្រូន ខណៈប្រភេទសត្វជ្រូកទឹកនេះ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទអះអាងថា ជាប្រភេទសត្វងាយរងគ្រោះ។

បើតាមទំព័រហ្វេសប៊ុក Marine Conservation Cambodia បានឱ្យដឹងថា « ពួកយើងមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានបង្ហោះDroneក្នុងការសិក្សាស្រាវជ្រាវពីថនិកសត្វក៏បានប្រទះឃេីញនៅវត្តមានជ្រូកទឹកលេចចេញក្នុងអំឡុងពេលជាមួយគ្នានោះ»។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាកបន្ថែមថា«វត្តមានជ្រូកទឹក ថតបានដោយអង្គការអភិរក្សធនធានសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ។ ជ្រូកទឹកជាប្រភេទសត្វមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះលើពិភពលោក»។

ជ្រូកទឹក ដែលមានឈ្មោះពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ Dugong dugon គឺជាប្រភេទថនិកសត្វសមុទ្រដ៏កម្រមួយ ក្នុងចំណោមថនិកសត្វទឹកជាច្រើនប្រភេទដូចជាផ្សោត ត្រីបាឡែន ភេរសមុទ្រ ។ល។ ដែលរស់នៅក្នុងទឹកសមុទ្រ ហើយក៏ជាប្រភេទសត្វដែលស្ថិតក្រោមការគំរាមកំហែងខ្លាំងប្រឈមនឹងការផុតពូជផងដែរ ។

ជ្រូកទឹកគឺជាប្រភេទថនិកសត្វសមុទ្រ ដែលមានទំហំធំ ដែលនិយមរស់នៅក្នុងសមុទ្រតំបន់ត្រូពិក ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះពី២៥ ទៅ៣០អង្សារសេ ដែលភាគច្រើនជ្រូកទឹករស់នៅក្នុងស្រទាប់បាតសមុទ្រទឹករាក់ៗ ចន្លោះពី៣ម៉ែត្រ ទៅ១០ម៉ែត្រ ជាពិសេសគឺនៅតែតំបន់ដែលមានស្មៅសមុទ្រ ដែលជាជម្រកដ៏សំខាន់បំផុតរបស់វា ដែលជាកន្លែងដែលវារស់នៅ និងបន្តពូជ ដោយឡែកនៅកម្ពុជាយើងក៏មានតំបន់ដែលមានស្មៅសមុទ្រធំណាស់ដែរ បើប្រៀបធៀបទៅប្រទេសក្នុងតំបន់សមុទ្រចិនខាងត្បូង ជាពិសេសគឺនៅខេត្តកំពត។

ជ្រូកទឹកតែងតែធ្វើការបម្លាស់ទីទៅមកៗ ស្វែងរកទីតាំងដែលមានស្មៅសមុទ្រ ដែលជាអាហារមិនអាចខ្វះបានរបស់ជ្រូកទឹក និងការបន្តពូជរបស់ពួកវា ពីខេត្តកំពត ខេត្តកែប និងខេត្តគៀងយ៉ាង របស់ប្រទេសវៀតណាម ៕

អត្ថបទទាក់ទង