Close

ក្រសួងទេសចរណ៍គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ ២០២៤-២០២៨

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ  ៣,៥២០រូប ចាប់ពីឆ្នាំ ២០២៤-២០២៨ ក្រសួងទេសចរណ៍គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ ២០២៤-២០២៨

ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ២០២៤-២០២៨ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងការផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់លាស់លើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។

ការដាក់ចេញផែនការនេះ បន្ទាប់ពី គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានវាយតម្លៃពីភាពជោគជ័យក្នុងការអនុវត្តដំណាក់កាលទី១ និងទី២ ហើយសម្រាប់កម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី៣ ក្រសួងទេសចរណ៍ បានដាក់ចេញគោលដៅបណ្តុះបណ្តាលយុវជន និងគ្រូបង្គោល/អ្នកវាយតម្លៃបង្គោលសរុបឱ្យបាន៣,៥២០រូប ក្នុងនោះ៥០ភាគរយជាស្ត្រី នៅក្នុងខេត្តគោលដៅចំនួន១២របស់ប្រទេសកម្ពុជា ។

កម្មវិធី ហូកា ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងសម្របសម្រួលគម្រោងដោយអង្គការស្វីស ខន់ថាក់។

កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme (គ.គ.ហ.) នៃ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaបានរៀបចំដោយជោគជ័យ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស។

ទិវានេះបានបង្ហាញពីគំនិតផ្តួចផ្តើម និងសមិទ្ធផលសម្រេចបាននៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់ គ.គ.ហ.។ តាមរយៈទិវាជំនាញ ហូកា ដៃគូពាក់ព័ន្ធនានា រួមមានវិស័យសាធារណៈ វិស័យឯកជន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងអ្នកជំនាញទេសចរណ៍បានចូលរួមចែករំលែកចែករំលែកបទពិសោធន៍ជោគជ័យ និងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីពង្រឹងទាំងបរិមាណ និងគុណភាពអ្នកជំនាញក្នុងវិស័យទេសចរណ៍។

ព្រឹត្តិការណ៍នេះក៏នឹងមានការបង្ហាញជំនាញបដិសណ្ឋារកិច្ច ដោយមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងលើជំនាញរៀបចំបន្ទប់ រៀបចំតុអាហារ បត់កន្សែង ជាពិសេសប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ សំដៅលើកម្ពស់ការយល់ដឹងលើជំនាញនីមួយៗ៕

អត្ថបទទាក់ទង