ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា
ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងជាអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៧០០នាក់។

ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជាតិទាំងអស់, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្តែងនូវគារវកិច្ចស្វាគមន៍ប្រកបដោយកតញ្ញុតាធម៌ចំពោះវត្តមានដ៏ឧត្ដុង្គឧត្តមរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា បានឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមចាត់ទុកវត្តមានដ៏ឧត្តុង្គឧត្តមនេះ គឺជាប្រភពលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ ឱ្យកាន់តែមានស្មារតីខ្ពស់ក្នុងការបន្តបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាបន្តទៀត»។
សូមបញ្ជាក់ថា ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំព្ញកដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕




