Close

មិនធម្មតា! ការប្រមូលផលទឹកឃ្មុំព្រៃ នៅខេត្តមណ្ឌលគិរីអាចរកចំណូលបានពីជាង ២ ទៅ ៣ លានដុល្លារ ក្នុង ១ ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មិនធម្មតា! ការប្រមូលផលទឹកឃ្មុំព្រៃ នៅខេត្តមណ្ឌលគិរីអាចរកចំណូលបានពីជាង ២ ទៅ ៣ លានដុល្លារ ក្នុង ១ ឆ្នាំ មិនធម្មតា! ការប្រមូលផលទឹកឃ្មុំព្រៃ នៅខេត្តមណ្ឌលគិរីអាចរកចំណូលបានពីជាង ២ ទៅ ៣ លានដុល្លារ ក្នុង ១ ឆ្នាំ

មណ្ឌលគិរី៖ ការប្រមូលផលទឹកឃ្មុំព្រៃ នៅក្នុងខេត្តមណ្ឌលគិរីរបស់សហគមន៍មូលដ្ឋាន បានប្រែក្លាយកំណប់ធម្មជាតិទៅជាប្រភពចំណូលគាំទ្រជីវភាពសហគមន៍ និងគាំទ្រការងារអភិរក្ស ដោយក្នុងនោះ សហគមន៍អាចរកបានពីជាង ២ ទៅ ៣ លានដុល្លារក្នុង១ ឆ្នាំ។

ខេត្តមណ្ឌលគិរីមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃ ចំនួន៤៤៩។

ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្តប់លើផ្ទៃដី ៩២,៣៩៥.០០ ហិកតា គឺមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ!

ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។

ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍! អង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

អត្ថបទទាក់ទង