ក្រុមហាម៉ាស់៖ គ្មានបញ្ហាធំដុំទេចំពោះសេចក្តីព្រាងឱ្យដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ចុងក្រោយ
ប្រទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅល្ងាចថ្ងៃអាទិត្យបានពិភាក្សាគ្នាបន្តការចរចាដើម្បីបិទកិច្ចព្រមព្រៀងសម្រាប់ការវិលត្រឡប់នៃចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការសង្គ្រាមកើតឡើងកាលពីថ្ងៃទី ៧ ខែតុលារវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។
ការឆ្លើយតបរបស់ក្រុមហាម៉ាសត្រូវបានគេរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា ក្រុមប៉ាឡេស្ទីន “មិនមានបញ្ហាអ្វីធំដុំទេ” ជាមួយនឹងសំណើចុងក្រោយពីប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា។
មន្ត្រីក្រុមហាម៉ាស់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មិនមានបញ្ហាធំដុំណាមួយនៅក្នុងការទាក់ទងនឹង ខ្លឹមសារនៃសំណើនោះទេ។

មន្ត្រីរូបនេះបានបន្ថែមថា គណៈប្រតិភូហាម៉ាសដែលដឹកនាំដោយ លោក Khalil al-Hayya នឹងផ្តល់ការឆ្លើយតបចំពោះសំណើបទឈប់បាញ់ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកសម្រុះសម្រួលប្រទេសអេហ្ស៊ីប និងកាតានៅទីក្រុងគែរនៅថ្ងៃចន្ទនេះ ។
ជាមួយគ្នានោះដែរ ប្រទេសអេហ្ស៊ីបក៏បានអញ្ជើញគណៈប្រតិភូប្រទេសអ៊ីស្រាអែលឱ្យធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃចន្ទ ដើម្បី “បង្កើនល្បឿនដំណើរការ និងផ្តល់ការបំភ្លឺចាំបាច់មួយចំនួន” នេះបើយោងតាមប្រភពអេហ្ស៊ីប។
ប្រទេសអេហ្ស៊ីប រួមជាមួយនឹងកាតា និងសហរដ្ឋអាមេរិកមិនជោគជ័យក្នុងរៀបចំកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា រហូតបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅអ៊ីស្រាអែលកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីសំណើចុងក្រោយនេះ។
សេតវិមានបាននិយាយថា លោក Biden បានគូសបញ្ជាក់ពីសេចក្តីថ្លែងការណ៍រួមដែលលោកបានរៀបចំកាលពីសប្តាហ៍មុនជាមួយមេដឹកនាំនៃប្រទេសចំនួន ១៧ ផ្សេងទៀត ដោយទាមទារឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងចំនួន ១៣៣នាក់ដែលនៅសេសសល់ដែលខ្លួនកំពុងកាន់កាប់នៅតំបន់ Gaza ជាបន្ទាន់។
ប្រធានាធិបតីអាមេរិកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តពង្រឹងចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអ៊ែល ក្រោយពេលមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់រួមគ្នាកាលពីដើមខែនេះ ។ នេះបើយោងតាមការអានសេតវិមាន៕
