Close

ក្រុមហ៊ុនអាកាសចរណ៍តួកគី និងពង្រីកការហោះហើរមកកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍តួកគី និងពង្រីកការហោះហើរមកកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងពង្រីកការហោះហើរមកកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ក្រោយពីការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងមានការកើនឡើង។

លោកជំទាវ ÜLKÜ KOCAEFE បានថ្លែងបែបនេះ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ក្នុងពេល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

នាឱកាសនោះដែរ លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះបន្ទាប់ពីមានការបើកការិយាល័យពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំហំពាណិជ្ជកម្ម ថ្វីត្បិតតែមានទំហំតូច តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។

ទាក់ទងទៅនឹងការងារទ្វេភាគី សម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីអ្វីមួយដើម្បីរំលឹកខួបទំនាក់ទំនងនេះ។

ចំពោះការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទទាក់ទង