Close

ក្រុមហ៊ុនបរទេស ៣ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពលនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនបរទេស ៣ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពលនៅកម្ពុជា ក្រុមហ៊ុនបរទេស ៣ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពលនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនបរទេសចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពលនៅកម្ពុជា។

ក្រុមហ៊ុនបង្ហាញចំណាប់អារម្មណ៍បែបនេះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ដោយក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាឱកាសនេះបានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ១០០%នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

អត្ថបទទាក់ទង