Close

នាវាទេសចរណ៍មួយគ្រឿង ដឹកភ្ញៀវទេសចរជាង ៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាវាទេសចរណ៍មួយគ្រឿង ដឹកភ្ញៀវទេសចរជាង ៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ នាវាទេសចរណ៍មួយគ្រឿង ដឹកភ្ញៀវទេសចរជាង ៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

ព្រះសីហន៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល ១ថ្ងៃ។

នាវាទេសចរណ៍នេះ ឈ្មោះ SEABOURN SOJOURN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៩៨,២០ ម៉ែត្រ ប្រវែងទទឹង ២៦ ម៉ែត្រ ជម្រៅ ៦,៧០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៥៣ នាក់ (ស្រី ៨៩ នាក់) មាន ៤០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៣៦០ នាក់ (ស្រី ១៨៣ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១៨៨ នាក់) និងអូស្រ្តាលី (៣៤ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

ក្រោយពីមានការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំមួយនេះ ក្រុមការងារ រួមទាំងអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទទាក់ទង