អបអរសាទរអ្នកខេត្តកំពង់ស្ពឺ! គម្រោងវិនិយោគចំនួន ០៣ គម្រោង មានទុនជាង ១៨ លានដុលា្លរ ត្រូវបានអនុម័ត
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជាដ (CDC) នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ បានបើកកិច្ចប្រជុំ
ច្រកចេញចូលតែមួយ របស់ខ្លួន ដោយអនុម័តគម្រោងវិនិយោគចំនួន ០៣ គម្រោង សម្រាប់ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគជាង ១៨ លានដុល្លារសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។
សម្រាប់ខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ០៣គម្រោងត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន៖
1-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ពីដែក និងប្លាស្ទិក)របស់ក្រុមហ៊ុនLY Tools(Cambodia) Co,. Ltd.។
2-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើងពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia)Technology Co,. Ltd.។
3-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុនEKT Carton Pack Co,. Ltd.។
គម្រោងវិនិយោគទាំង ០៣ គម្រោង នេះមានទុនវិនិយោគសរុបប្រមាណ 18.577.267ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួន 1000 កន្លែង៕