Close

ចិនអនុញ្ញាតឱ្យកម្ពុជានាំផ្លែដូងស្រស់ទៅកាន់ទីផ្សាររបស់ខ្លួនជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ចិនអនុញ្ញាតឱ្យកម្ពុជានាំផ្លែដូងស្រស់ទៅកាន់ទីផ្សាររបស់ខ្លួនជាផ្លូវការ ចិនអនុញ្ញាតឱ្យកម្ពុជានាំផ្លែដូងស្រស់ទៅកាន់ទីផ្សាររបស់ខ្លួនជាផ្លូវការ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិនរយៈពេល ៣ ថ្ងៃមកកាន់ប្រទេសប្រទេសកម្ពុជា លោកបានចូលរួមកម្មវិធីអបអរសាទរដែល ផ្លែដូងស្រស់របស់កម្ពុជា អាចននាំយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារនៃប្រទេសចិន ។

ពិធីអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មុនចូលរួមពិធីអបអរសារទស ថ្នាក់ដឹកនាំបានពិភាក្សាលើប្រធានបទជាច្រើនក្នុងស្មារតីពូនជ្រុំទំនាក់ទំនងទ្វេភាគី និងដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។

ក្រៅពីកិច្ចប្រជុំលើកទី៧នេះក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ព្រមទាំងពិធីប្រគល់-ទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ និពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សូមជម្រាបថា ឯកសារដែលបានចុះហត្ថលេខាទាំង៣រួមមាន៖ ១. លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ២. វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៏កសិកម្មកម្ពុជា និង៣. ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទទាក់ទង