អ៊ីស្រាអែលនឹងសម្រេចិត្តការពារដោយខ្លួនឯង ខណៈលោកខាងលិចអង្វរឱ្យអត់ធ្មត់
បរទេស៖ ប្រទេសអ៊ីស្រាអែលនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីការពារខ្លួន បន្ទាប់ពីអឺរ៉ង់បានវាយប្រហារកាលពីយប់ថ្ងៃចន្ទ ខណៈដែលប្រទេសលោកខាងលិចបានអង្វរឱ្យមានការអត់ធ្មត់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាពីប្រទេសអ៊ីរ៉ង់នេះ។នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលបាននិយាយកាលពីថ្ងៃពុធ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G7 ទាំងអស់បានប្រកាសពីផែនការលើការដាក់ទណ្ឌកម្មទឱ្យបានកាន់តែតឹងរ៉ឹងទៅលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេមើលឃើញថាមានគោលបំណងបញ្ចុះបញ្ចូលឱ្យប្រទេសអ៊ីស្រាអែលរក្សាការសងសឹករបស់ខ្លួនចំពោះការវាយប្រហារពីអ៊ីរ៉ង់ជាលើកដំបូងនេះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនទសវត្សរ៍។
ប្រទេសអ៊ីរ៉ង់បានវាយប្រហារកាលពីយប់ថ្ងៃចន្ទ ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃទី១ ខែមេសា។ទោះជាយ៉ាងណាប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តបានអះអាងថា ភាគច្រើនខ្លួនបានបាញ់ទម្លាក់រាល់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ហើយមិនមានអ្នកស្លាប់ទេ ។ជាមួយគ្នានោះ អ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែសងសឹកដើម្បីការពារខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងអង់គ្លេស បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងជួបជាមួយ លោក Netanyahu ដែលជាផ្នែកមួយនៃការជំរុញការសម្របសម្រួលមួយ ដើម្បីរក្សាការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ និង ពីការកើនឡើងទៅជាជម្លោះក្នុងតំបន់ដែលបង្កឡើងដោយសង្រ្គាមហ្គាហ្សា។
ការិយាល័យរបស់លោក Netanyahu បាននិយាយថា លោកបានថ្លែងអំណរគុណដល់ Annalena Baerbock និង David Cameron សម្រាប់ការគាំទ្រ ខណៈនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយរដ្ឋអ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីការពារខ្លួន” ។
លោក Cameron បាននិយាយថា ពេលនេះវាច្បាស់ណាស់ថា អ៊ីស្រាអែលគ្រោងនឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។
ជាងប្រាំមួយខែនៅក្នុងសង្រ្គាមនៅតំបន់Gaza រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ ក្រុមហាម៉ាស ដែលបានផ្ទុះឡើងនៅទូទាំងមជ្ឈិមបូព៌ា អ្នកការទូតកំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចៀសការប្រយុទ្ធដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ជាមួយគ្នានោះប្រទេស ហ្ស៊កដានីបានអំពាវនាវបន្ថែម ឱ្យមានការអត់ធ្មត់ដោយព្រមានអំពីសង្គ្រាមដែលអាច បំផ្លិចបំផ្លាញ សម្រាប់តំបន់។
បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងរៀបចំផែនការដាក់ទណ្ឌកម្មថ្មីដែលផ្តោតលើកម្មវិធីមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខ ហើយរំពឹងថាសម្ព័ន្ធមិត្តរបស់ខ្លួននឹងធ្វើតាម។
រីឯ មេដឹកនាំសហភាពអឺរ៉ុបគ្រោងនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសអ៊ីតាលីផងដែរ៕