Close

ថៃ ចង់ឲ្យមានការផ្សាយបន្តផ្ទាល់កីឡាច្រើនប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ថៃ ចង់ឲ្យមានការផ្សាយបន្តផ្ទាល់កីឡាច្រើនប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ ថៃ ចង់ឲ្យមានការផ្សាយបន្តផ្ទាល់កីឡាច្រើនប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ

បាងកក ៖ ស្ថានីយ៍ទូរទស្សន៍ថៃ (TV Pool) រំពឹងថា នឹងស្នើទៅកាន់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) អំពីការផ្ដល់សិទ្ធិផ្សាយផ្ទាល់លើព្រឹត្តិការណ៍កីឡាជាច្រើនទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បន្ទាប់ពីប្រទេសម្ចាស់ផ្ទះកម្ពុជា បានប្រកាសថាមានតែ ១៦ កីឡាប៉ុណ្ណោះ ក្នុងចំណោម ៣៦ ដែលនឹងផ្សាយផ្ទាល់។

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post លោក Thana Chaiprasit ប្រធានគណៈប្រតិភូថៃ បានលើកឡើងថា ៖«កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់កីឡាភាគច្រើន ប៉ុន្តែ TV Pool ដែលមានសិទ្ធិផ្សាយពីគណៈកម្មាធិការជាតិអូឡាំពិកថៃ នឹងត្រូវចរចាជាមួយប្រទេសម្ចាស់ផ្ទះ ដើម្បីឲ្យអ្នកទស្សនាក្នុងប្រទេសថៃ បានទស្សនាការផ្សាយផ្ទាល់បន្ថែមទៀត»។

មែនទែនទៅ ការឡើកឡើងរបស់ថៃ បានកើតឡើងបន្ទាប់ពីទំព័រហ្វេសប៊ុក Cambodia 2023 បានបង្ហោះថា កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់កីឡាចំនួន ១៦ប្រភេទ ក្នុងចំណោមកីឡាទាំង ៣៦ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាទាំង ១៦ប្រភេទនោះរួមមាន៖ កីឡាបាល់ទាត់, កីឡាអត្តពលកម្ម, កីឡាគុណខ្មែរ, កីឡាហែលទឺក, កីឡាបាល់ទះ, កីឡាប៉េតង់, កីឡាវាយសី, កីឡាសីដក់, កីឡាការ៉ាតេ, កីឡាតៃក្វាន់ដូ, កីឡាប្រដាល់សកល, កីឡាបាល់បោះ, កីឡាបញ្ចសីលា, កីឡាហុកគី, កីឡាតេន្នីស និងកីឡាអេឡិចត្រូនិក៕

អត្ថបទទាក់ទង