Close

មនុស្សរាប់លាននាក់មើលសូរ្យគ្រាសនៅតំបន់អាមេរិកខាងជើង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មនុស្សរាប់លាននាក់មើលសូរ្យគ្រាសនៅតំបន់អាមេរិកខាងជើង មនុស្សរាប់លាននាក់មើលសូរ្យគ្រាសនៅតំបន់អាមេរិកខាងជើង

បរទេស៖ មនុស្សរាប់លាននាក់កាលពីថ្ងៃចន្ទបានមើលសូរ្យគ្រាសដ៏កម្រមួយដែលបានកើតឡើងនៅទូទាំងអាមេរិកខាងឃើញ មានរដ្ឋខ្លះនៃសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក និងកាណាដា ដោយបានធ្វើឱ្យទីក្រុង និងទីប្រជុំជនមួយចំនួនធ្លាក់ក្នុងភាពងងឹតអស់រយៈពេលជាច្រើននាទី។

សូរ្យគ្រាស កើតឡើងនៅពេលដែលព្រះច័ន្ទឆ្លងកាត់រវាងផែនដី និងព្រះអាទិត្យ ដែលធ្វើឱ្យព្រះអាទិត្យបានបាត់ពន្លឺទាំងស្រុង។

ប្រជាពលរដ្ឋសហរដ្ឋអាមេរិកប្រមាណ ៣២ លាននាក់ បានមើលឃើញសូរ្យគ្រាសពេញ ដែលដើរចំគន្លងផ្លូវ ។ ប៉ុន្តែមនុស្ស មួយចំនួនទៀង អាចមើលឃើញសូរ្យគ្រាសបានមួយផ្នែក ដែលព្រះច័ន្ទបិទបាំងតែផ្នែកមួយនៃមុខព្រះអាទិត្យ។
រីឯមនុស្សជាច្រើនផ្សេងទៀត បានធ្វើដំណើរទៅទីតំាងដែលមើលឃើញសូរ្យគ្រាសច្បាស់ និងមានពិធីជប់លៀងជាពិសេសផងដែរ ។ អ្នកដែលនៅតាមបណ្តោយបន្ទាបានឃើញសូរ្យគ្រាសដែលមានរយៈពេលចន្លោះពី 3 ½ ទៅ 4 នាទី។ នេះបើយោងតាមអង្គការណាសា។

សម្រាប់ជនជាតិអាមេរិកជាច្រើន បានលើកឡើងថា នេះជាឱកាសចុងក្រោយក្នុងការឃើញសូរ្យគ្រាសសរុបក្នុងរយៈពេល ២០ ឆ្នាំ។ បន្ទាប់ពីនេះ នឹងមិនអាចមើលឃើញនៅទូទាំងសហរដ្ឋអាមេរិកជាប់គ្នារហូតដល់ខែសីហា ឆ្នាំ ២០៤៤។

សូរ្យគ្រាសបានឆ្លងកាត់តំបន់ធំៗនៃសហរដ្ឋអាមេរិកឱ្យធ្លាក់នៅក្នុងភាពងងឹតទាំងស្រុង ខណៈរដ្ឋចំនួន ១៥ ឃើញព្រះអាទិត្យគ្របដណ្ដប់លើព្រះច័ន្ទទាំងស្រុង។

សូរគ្រាសចូលសហរដ្ឋអាមេរិកក្នុងរដ្ឋតិចសាស់ ហើយចេញទៅរដ្ឋ Maine ដោយឆ្លងកាត់អូក្លាហូម៉ា រដ្ឋ Arkansas រដ្ឋ Missouri រដ្ឋ Illinois រដ្ឋ Kentucky រដ្ឋ Indiana រដ្ឋ Ohio រដ្ឋ Pennsylvania ទីក្រុង New York រដ្ឋ Vermont រដ្ឋ New Hampshire និងផ្នែកខ្លះនៃរដ្ឋ Tennessee និងរដ្ឋ Michigan ៕

អត្ថបទទាក់ទង