Close

រដ្ឋមន្រ្តីបរិស្ថានចុះវាយតម្លៃលើគម្រោងវិនិយោគទេសចរណ៍ ១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិខេត្តពោធិ៍សាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថានចុះវាយតម្លៃលើគម្រោងវិនិយោគទេសចរណ៍ ១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិខេត្តពោធិ៍សាត់ រដ្ឋមន្រ្តីបរិស្ថានចុះវាយតម្លៃលើគម្រោងវិនិយោគទេសចរណ៍ ១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់លើគម្រោងវិនិយោគទេសចរណ៍ ១៣កន្លែង ស្ថិតត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បី អនុលោមតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

បើតាមក្រសួងបរិស្ថាន គម្រោងទាំង១៣ កន្លែងនោះ ក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិចតា ,ទី២ ផ្ទៃដី៩,៦៧ ហិចតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិចតា ,គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិចតា , មានផ្ទៃដីទំហំ ៧,០៧៩ ហិចតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេសចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានព្រមានថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕

អត្ថបទទាក់ទង