ក្រុមឧទ្ទាម Houthis បាញ់មីស៊ីលលើនាវាពាណិជ្ជកម្មមួយផ្សេងទៀត ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក
បរទេស ៖ ក្រុមឧទ្ទាម Houthis បានបាញ់មីស៊ីលទៅកាន់នាវាពាណិជ្ជកម្មមួយផ្សេងទៀតដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ នៅមុនប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហាររបស់យោធាអាមេរិកសារជាថ្មីប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន។
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ១៩ ខែមករា នេះ យោធាអាមេរិកបាននិយាយថា ក្រុមឧទ្ទាម Houthis បានបាញ់បង្ហោះកាំជ្រួចប្រឆាំងនាវាចំនួនពីរ នៅទីតាំង M/V Chem Ranger ដែលជាការវាយប្រហារលើកទី ៣ លើនាវាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។

ក្រុមនាវិកបានឃើញកាំជ្រួចបានធ្លាក់ដល់ទឹកនៅជិតកប៉ាល់ ។ ប៉ុន្តែ មិនមានរបាយការណ៍ណាមួយដែលបងា្ហញពីការរកឃើញអ្នករងរបួស ឬការខូចខាតដល់កប៉ាល់នោះទេ ។
លោក ប្រធានាធិបតី Joe Biden បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អាមេរិកប្រឆាំងនឹងក្រុម Houthis គឺមិនរារាំងការវាយប្រហាររបស់ក្រុមនៅសមុទ្រក្រហម ហើយអាចនឹងបញ្ឈប់វាយប្រហារ នៅពេលដែលប្រទេសអ៊ីស្រាអែលបញ្ចប់សង្គ្រាមរបស់ខ្លួននៅហ្គាហ្សា។
ការកត់សម្គាល់របស់លោក Biden បានកើតឡើងបន្ទាប់ពីយោធាអាមេរិកបាននិយាយថា ការវាយប្រហារលើកទីប្រាំរបស់សហរដ្ឋអាមេរិកលើក្រុមឧទ្ទាម Houthis ក្នុងរយៈពេលមួយសប្តាហ៍បានកំណត់គោលដៅលើកាំជ្រួចប្រឆាំងនាវាមួយចំនួនដែលកំពុងត្រូវបានរៀបចំដើម្បីបាញ់ប្រឆាំងនឹងផ្លូវដឹកជញ្ជូនអន្តរជាតិ។

ប៉ុន្តែ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកស្រី Sabrina Singh បាននិយាយថា សហរដ្ឋអាមេរិក បានបង្ខូចនិងបង្អាក់យ៉ាងខ្លាំង ព្រមទាំង បំផ្លាញសមត្ថភាពរបស់ Houthis មួយចំនួនធំ»។
លោកស្រីបាននិយាយថា ៖ «យើងមិនដែលនិយាយថាក្រុម Houthis នឹងបញ្ឈប់ភ្លាមៗនោះទេ។ «នោះជាអ្វីដែលពួកគេនឹងត្រូវធ្វើការសម្រេចចិត្ត ដែលត្រូវធ្វើ»៕