Close

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រកម្ពុជា ជួយបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រកម្ពុជា ជួយបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រកម្ពុជា ជួយបណ្តុះបណ្តាលមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិស្នើសុំលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំក្រកម្ពុជា ជួយលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍បញ្ជូនទៅបណ្តុះបណ្តាលលើមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើបែបនេះ ក្នុងពេលដែល ឯកឧត្តម បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត(Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានជម្រាបជូន លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ពីកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាសេនាធិការផ្ទាល់របស់ក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងទប់ស្កាត់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសមានការចាត់តាំង ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរភាគីឥណ្អាពីលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមកពាក់ព័ន្ធមុខសញ្ញាសង្ស័យ ឬខ្សែរយៈបណ្តាញអោយបានទាន់ពលវេលា និងច្បាស់លាស់ដើម្បីធានាដល់ការចាត់វិធានការបង្ក្រាបមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍បញ្ជូនទៅបណ្តុះបណ្តាលលើមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

នៅក្នុងជំនួបនេះផងដែរ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អជាមួយនិងតំណាងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឥណ្ឌា ដែលរងគ្រោះដោយអំពើឆបោកជាច្រើននាក់ក្នុងពេលកន្លងមក ជាពិសេសលោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានចំណុះ ដែលបានជួយសម្រួលដល់ពលរដ្ឋឥណ្ឌាបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដោយគ្មានការផាកពិន័យ ពាក់ព័ន្ធនិងការស្នាក់នៅលើសទិដ្ឋការ។

លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា សន្យានិងពាំនាំនូវរាល់សំណូមពរពាក់ព័ន្ធនិងការបណ្តុះបណ្តាលកសាងធនធានមនុស្សលើបច្ចេកវិទ្យាទៅឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ ពិចារណាផ្តល់អាហារូបករណ៍ដល់នគរបាលជាតិកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងពីកិច្ចការងារបន្តពង្រឹងកិច្ចសហប្រតិបត្តការលើកការធានា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

អត្ថបទទាក់ទង