Close

ក្រុងចំនួន៥របស់កម្ពុជា និងប្រទេសចំនួន៥ក្នុងតំបន់អាស៊ីចុះហត្ថលេខាលើសេចក្ដីប្រកាស Indore 3R

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុងចំនួន៥របស់កម្ពុជា និងប្រទេសចំនួន៥ក្នុងតំបន់អាស៊ីចុះហត្ថលេខាលើសេចក្ដីប្រកាស Indore 3R ក្រុងចំនួន៥របស់កម្ពុជា និងប្រទេសចំនួន៥ក្នុងតំបន់អាស៊ីចុះហត្ថលេខាលើសេចក្ដីប្រកាស Indore 3R

សៀមរាប​ : ក្រុងចំនួន៥ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ីបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប។

ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប និងបណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានចុះហត្ថលេខា ក្នុងការប្តេជ្ញាចិត្តឆ្ពោះទៅសម្រេចបាននូវទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕

អត្ថបទទាក់ទង