Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យទទួលបានជោគជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យទទួលបានជោគជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ គួរជាទីមោទនៈ។

នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានសរសេរថា៖«ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ គួរជាទីមោទនៈ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា៖«ការសម្រេចបានជោគជ័យនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីឆន្ទៈ កិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំង កាយចិត្ត របស់កងកម្លាំងទាំងអស់ នៅតាមការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១០៥ ដែលបានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងបំពេញបេសកកម្ម ប្រកបដោយភាពរឹងមាំ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ចូលរួមកំសាន្តក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ»។

នៅក្នុងលិខិតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យ គ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ព្រមទាំងសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង