Close

ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់ «បាក់ឌុប» ជាង៩ម៉ឺននាក់  ស្មើ ៧២,៨៩%

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់ «បាក់ឌុប» ជាង៩ម៉ឺននាក់  ស្មើ ៧២,៨៩% ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់ «បាក់ឌុប» ជាង៩ម៉ឺននាក់  ស្មើ ៧២,៨៩%

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា សម្រាប់លទ្ធផលប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖០៦ វិច្ឆិកា ២០២៣ មានបេក្ខជនប្រឡងជាប់ សរុបចំនួន ៩៨ ៤៦០នាក់ ស្មើ ៧២,៨៩ភាគរយ ក្នុងនោះបេក្ខជន ប្រឡងជាប់បាននិទ្ទេសA ចំនួន១៦៧៣នាក់ និទ្ទេសBចំនួន ៦៩៦៤នាក់,និទ្ទេសCចំនួនចំនួន ១៨ ៣០៨នាក់, និទ្ទេសDចំនួន ៣៤ ២៤៦នាក់,និងនិទ្ទេសE មានចំនួន៣៧ ២៦៩នាក់។ នេះបើយោងតាមបណ្ដាញទំនាក់ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ។

សូមជម្រាបថា ក្រសួងអប់រំ នឹងបិទផ្សាយ លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅតាមមណ្ឌលប្រឡង នាររៀលថ្ងៃនេះ (សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល)។ ដោយឡែកសម្រាប់នៅតាមបណ្ដាលខេត្ត នឹងបិទផ្សាយនៅព្រឹកស្អែក។

សូមបញ្ជាក់ថា សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ មានបេក្ខជនចូលរួមប្រឡង សរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់) និងមានមណ្ឌលសំណេរ សរុបចំនួន ២២៧មណ្ឌល ស្មើ៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ស្មើនឹង១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ស្មើនឹង៣.៨៦១បន្ទប់៕

អត្ថបទទាក់ទង