Close

កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន ១១ បន្ថែមទៀត មានទុនសរុបជិត ៦០ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន ១១ បន្ថែមទៀត មានទុនសរុបជិត ៦០ លានដុល្លារ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន ១១ បន្ថែមទៀត មានទុនសរុបជិត ៦០ លានដុល្លារ

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចអនុម័តគម្រោងវិនិយោគ ១១ គម្រោង ដែលប្រកាសបោះទុនវិនិយោគប្រមាណ ៥៧,៩ លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១ -“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ ១ ផ្លូវជាតិលេខ ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១ កន្លែង។

២ -“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៤៧៨ កន្លែង។

៣ -“PRECISION GARMENT & BAG INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,២៦៣ កន្លែង។

៤ -“JUNGKWANG EVERGREEN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ២២៤ ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦១០ កន្លែង។

៥ -“FUNDAY GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិអង្គស្នួលទី ១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,០៤៧ កន្លែង។

៦ -“HANWANGDA BAGS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,១៣៥ កន្លែង។

៧ -“EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨ កន្លែង។

៨ -“BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៩ កន្លែង។

៩ – “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ប្រមាណ ៦០ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០ កន្លែង។

១០ – “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០ កន្លែង។

១១- “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២០០ កន្លែង៕

អត្ថបទទាក់ទង