Close

Man Utd ត្រៀមលក់កីឡាករ៣នាក់ចេញ យកលុយទិញកីឡាករថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
Man Utd ត្រៀមលក់កីឡាករ៣នាក់ចេញ យកលុយទិញកីឡាករថ្មី Man Utd ត្រៀមលក់កីឡាករ៣នាក់ចេញ យកលុយទិញកីឡាករថ្មី

(បាល់ទាត់)៖ ក្លិបបិសាចក្រហម Manchester United គ្រោងនឹងលក់កីឡាករ Anthony Martial, Harry Maguire និង Alex Telles នៅរដូវក្តៅនេះ ខណៈដែលពួកគេមានគម្រោងទិញខ្សែប្រយុទ្ធថ្មីដើម្បីពង្រឹងក្រុម។

អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបញ្ចេញកីឡាករបីនាក់ ខណៈដែលគាត់កំពុងស្វែងរកខ្សែប្រយុទ្ធដែលមានគុណភាពនៅរដូវក្តៅ។ នេះបើយោងតាមសារព័ត៌មាន Manchester Evening News ។

ជាការពិតណាស់ Martial បានអវត្តមានជាច្រើនប្រកួតដោយសាររបួស ធ្វើឲ្យរូបគេមិនបានជួយក្រុមបានច្រើននោះទេ។ ម៉្យាងវិញទៀត Maguire ត្រូវបានខ្ទាតចេញពីក្រុមជម្រើស១១នាក់ដំបូង ចាប់តាំងពី Lisandro Martinez បានចូលរួមជាមួយក្លឹប ក្នុងទីផ្សាររដូវក្តៅមុន។ ចំណែក Alex Telles បច្ចុប្បន្ន កំពុងខ្ចីជើងនៅ Sevilla រហូតដល់ចប់រដូវកាល។

បើតាមប្រភពខាងលើ Harry Kane របស់មាន់ខ្នាយមាស Tottenham Hotspur និង Victor Osimhen របស់ Napoli បច្ចុប្បន្នជារ៉ាដារបស់បិសាចក្រហម ត្រៀមនាំយកមកចូលរួម ដើម្បីពង្រឹងក្រុម ក៏ដូចជាប្រជែងពានផងដែរ។

គួរបញ្ជាក់ថា Manchester United នឹងត្រូវជួបក្រុម Leeds United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃពុធ សប្ដាហ៍នេះ៕

អត្ថបទទាក់ទង