Close

តោះ! មកស្គាល់បេក្ខភាពអាចឈ្នះពានកីឡាករឆ្នើមរបស់ CPL ប្រចាំខែតុលា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
តោះ! មកស្គាល់បេក្ខភាពអាចឈ្នះពានកីឡាករឆ្នើមរបស់ CPL ប្រចាំខែតុលា តោះ! មកស្គាល់បេក្ខភាពអាចឈ្នះពានកីឡាករឆ្នើមរបស់ CPL ប្រចាំខែតុលា

នៅព្រឹកថ្ងៃ សុក្រ ទី៣ ខែវិច្ឆិកា ឆិនាំ២០២៣នេះ ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានបង្ហាញបេក្ខភាពកីឡាករឆ្នើមប្រចាំខែតុលា
រឺ CAMBODIAN PREMIER LEAGUE MVP OF THE MONTH ដោយក្នុងនោះមានកីឡាករខ្មែរចំនួន ៣នាក់។

ខាងក្រោមនេះជាកីឡាករទាំង៨រូប ដែលអាចទទួលបានពានមួយនេះ៖
១.កីឡាករ NDONGO LOUIS WILLY របស់ ISI ដង្កោសែនជ័យ
២.កីឡាករ TAYLOR DOEUNG NICOLAS របស់ព្រះខ័នរាជស្វាយរៀង
៣.អ្នកចាំទី វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង
៤.កីឡាករ ស រតនា របស់វិសាខា
៥.កីឡាករ SHIMIZU SHINTARO របស់ភ្នំពេញក្រោន
៦.អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍
៧.កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ
៨.កីឡាករ BEKTUR AMANGELDIEV របស់ណាហ្គាវើលដ៍។

គួររម្លឹកថា កីឡាករល្អប្រចាំខែ កញ្ញា បានទៅលើខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង MARCUS WARREN HABER ដោយទទួលបានម៉ូតូមួយគ្រឿងពីសំណាក់ក្រុមហ៊ុន Suzuki Motor Co., LTD។

គួរបញ្ជាក់ផងដែរថា លទ្ធផលអ្នកឈ្នះនឹងត្រូវប្រកាសដោយក្រុមហ៊ុន Cambodian Premiere League ក្នុងពេលឆាប់ៗនេះ ៕

អត្ថបទទាក់ទង