Neymar ទទួលការវះកាត់ជង្គង់ដោយជោគជ័យ ហើយត្រូវសម្រាក់រយៈពេលយូរ
ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិប្រេស៊ីល កីឡាករ Neymar Jr បានទទួលការវះកាត់យ៉ាងជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានរងរបួសសរសៃ ACL និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានបង្ខំឱ្យប្ដូរចេញពីទីលានភ្លាមៗ បន្ទាប់ពីប៉ះទង្គិច អំឡុងពេលប្រកួតជម្រុះ World Cup របស់ប្រេស៊ីល ជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីពីរសប្តាហ៍មុន។
កីឡាករ Al-Hilal ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Belo Horizonte ដោយបុគ្គលិកពេទ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា Neymar នឹងត្រូវសម្រាក់រយៈពេលយូររហូតដល់ពាក់កណ្តាល ឆ្នាំ២០២៤។
គួរបញ្ជាក់ថា Neymar បានចូលរួមជាមួយ Saudi Pro League កាលពីខែសីហា ក្នុងតម្លៃ ៩០លានអឺរ៉ូ ប៉ុន្តែអតីតកីឡាករ Barcelona និង Paris St Germain រូបនេះ លេងបានតែ ៥ប្រកួតប៉ុណ្ណោះ ដោយសាររូបគេមានបញ្ហារបួសសាច់ដុំ៕