Close

អារ៉ាប៊ីសាអ៊ូឌីត ក្លាយ​ជា​ប្រទេស​អាស៊ី​ទី៤​ ទទួលបានសិទ្ធ​ធ្វើ​ជាម្ចាស់ផ្ទះ World Cup​

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
អារ៉ាប៊ីសាអ៊ូឌីត ក្លាយ​ជា​ប្រទេស​អាស៊ី​ទី៤​ ទទួលបានសិទ្ធ​ធ្វើ​ជាម្ចាស់ផ្ទះ World Cup​ អារ៉ាប៊ីសាអ៊ូឌីត ក្លាយ​ជា​ប្រទេស​អាស៊ី​ទី៤​ ទទួលបានសិទ្ធ​ធ្វើ​ជាម្ចាស់ផ្ទះ World Cup​

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​ FIFA ប្រកាស​ថា​ នឹងទទួលសិទ្ធជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពានរង្វាន់ World Cup 2034 និងក្លាយជាប្រទេសទី៤ ក្នុងទ្វីបអាស៊ី ដែលទទួលបានការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ បន្ទាប់ពីប្រទេស ជប៉ុន, កូរ៉េ, និងកាតា។

ប្រទេស​ជប៉ុន​ និងកូរ៉េ​ ជាប្រទេស​នៅទ្វីប​អាស៊ី​ដំបូងគេ​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ពោល​គឺ​នៅ​ក្នុងឆ្នាំ​ ២០០២​ ហេីយបន្ទាប់មក​គឺប្រទេសកាតា​ ដែល​បានធ្វើ​ជា​ម្ចាស់​ផ្ទះ​កាលពី​ World Cup ២០២២​ ដែល​ទើប​តែ​កន្លង​ទៅកាល​ពីពេលថ្មី​ៗនេះ​។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅក្នុងពូល C ជាមួយក្រុមអាហ្សង់ទីន, ម៉ារ៉ុក និងប៉ូឡូញ។​ ក្រោយឆ្លងកាត់​ ៣ប្រកួត ឈ្នះ១ ចាញ់២​ ឈរនៅបាតតារាង មាន​ ៣ពិន្ទ។ ទោះបី​ជា​យ៉ាងណា​ អារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះម្ចាស់ជើងឯកអាហ្សង់ទីន នៅវគ្គជម្រុះក្នុងពូល ក្នុង​លទ្ធផល ១-២។

គួរបញ្ជាក់ថា​ ក្នុងព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក នឹង​ធ្វើ​ជាសហម្ចាស់ផ្ទះ​ រួម​គ្នា​ ហេីយ​នៅ​ឆ្នាំ២០៣០ អេស្ប៉ាញ, ព័រទុយហ្គាល់, ម៉ារ៉ុក ជាសហម្ចាស់ផ្ទះ ខណៈប្រទេសអ៊ុយរូហ្គាយ, អាហ្សង់ទីន, និងប៉ារ៉ាហ្គាយ ជាសហម្ចាស់ផ្ទះដូចគ្នា​ តែទទួលរៀបចំតែ១ប្រកួត​ដំបូង​ប៉ុណ្ណោះ​៕

អត្ថបទទាក់ទង