កម្ពុជា នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកាតា ចុងឆ្នាំនេះ
(បាល់ទាត់)៖ កាលពីព្រឹកថ្ងៃ ចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសថា ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពមួយជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា។
សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖« ដោយមានការទំនាក់ទំនងល្អរវាងសហព័ន្ធបាល់ទាត់កាតា នឹងសហព័ន្ធបាល់ទាត់កម្ពុជា នឹងដើម្បីពង្រឹងការសហការល្អនេះ សហ័ពន្ធបាល់ទាត់កាតា បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា»។
គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា ទើបតែធ្លាក់ចេញពីការប្រកួតជម្រុះ FIFA World Cup 2026 ត្រឹមជុំទី១ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣៕