Close

Harry Maguire ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ជួយ​ Manchester United យកឈ្នះ​ Copenhagen ទាំងលំបាក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ កីឡា
Harry Maguire ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ជួយ​ Manchester United យកឈ្នះ​ Copenhagen ទាំងលំបាក Harry Maguire ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ជួយ​ Manchester United យកឈ្នះ​ Copenhagen ទាំងលំបាក

នៅទី​បំផុត​ ខ្សែ​ការពារ​កណ្ដាល​ដែល​គ្រប់​គ្នា​រិះគន់​ កីឡាករ​ Harry Maguire បានស៊ុត​បញ្ចូល​ទី​១គ្រាប់​ ជួយ​ឲ្យ​ក្រុម​បិសាចក្រហម​ Manchester United យកឈ្នះ​ក្រុម​ Copenhagen ក្នុង​លទ្ធផល​ ១-០​ ក្នុង​ការ​ប្រកួត​ UCL កាលពី​យប់​ ថ្ងៃ​អង្គារ​ ទី២៤​ ខែតុលា​ ឆ្នាំ​២០២៣នេះ។

ទោះបី​ជា​យ៉ាងណា​ កីឡាករ​ដែល​មិន​អាច​មេីល​រំលង​ម្នាក់​ទៀត​នោះ​គឺ​ អ្នក​ចាំ​ទី​ដៃ​ស្អិត​ Andre Onana ដែល​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​នៅចុងម៉ោង​ ជួយ​ឲ្យ​ Man United រកបាន​៣ពិន្ទុ​ ក្នុង​ប្រកួត​ទី៣នេះ។

ការប្រកួត​យប់មិញ​នេះ​ ក្រុម​ទាំង​ពីរ​បាន​បេីក​ការ​សម្រុក​គ្នា​ទៅវិញទៅមក​ ដោយ​ Manchester United ស៊ុត​១៥ជេីង​ ខណៈ​ Copenhagen ស៊ុត​១៧ជេីង​ តែ​យ៉ាង​ណា​ មានគ្រាប់​បាល់​កេីត​ឡើង​តែ​១គ្រាប់​គត់​ ដែល​ធ្វើ​បាន​ដោយ​កីឡាករ​ Maguire នៅនាទីទី​៧២។​

គួរបញ្ជាក់ថា​ ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​៣​ ក្រុម​បិសាចក្រហម​ កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៣​ ក្នុង​ពូល​ មាន​ ៣ពិន្ទុ​ ខណៈ​ Bayern Munich ឈរកំពូល​តារាង​មាន​ ៩ពិន្ទុ​ពេញ​ ស្រប​ពេល​ដែល​ Galatasaray ឈរ​លេខ​២​ មាន​ ៤ពិន្ទុ​៕

អត្ថបទទាក់ទង