ភ្នំពេញក្រោន នឹងបេីកទ្វារទទួលស្វាគមន៍ជេីងខ្លាំងមកពីអូស្ត្រាលី ក្នុងពានរង្វាន់ AFC CUP នៅថ្ងៃព្រហស្បតិ៍នេះ

ក្រុមសឹងភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ត្រូវបន្ដភារកិច្ច AFC CUP បន្ដទៀត ក្រោយយកឈ្នះព្រៃវែង អេហ្វស៊ី ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី៨ ដោយលទ្ធផល ៣ ទល់ ១ ក្នុងកីឡដ្ឋាន Smart R.S.N របស់ខ្លួន។
បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងលីគ ភ្នំពេញក្រោន ត្រូវបន្ដជួបក្រុមខ្លាំងមកពីអូស្ដ្រាលី MACATHUR UNITED សម្រាប់ជំនួបទី៣ នៃការប្រកួតពាន AFC Cup 2023/24 (Group Stage) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។
គួររំលឹកថា ក្រុមទាំង២ ឆ្លងកាត់ការប្រកួត២លើកកន្លងមកគឺឈ្នះទាំង២ប្រកួតដូចគ្នា ពោលគឺមាន៦ពិន្ទុដូចគ្នា ប៉ុន្តែ Macathur ឈរកំពូលតារាង ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាង ភ្នំពេញក្រោន។
២ប្រកួតរបស់ភ្នំពេញក្រោន នៅ AFC Cup:
-Cebu ០-៣ ភ្នំពេញក្រោន
-ភ្នំពេញក្រោន ៤-០ SHAN UNITED
២ប្រកួតរបស់ MACATHUR UNITED នៅ AFC Cup:
-MACATHUR UNITED ៨-២ Cebu
- SHAN UNITED ៣-០ MACATHUR UNITED៕