Close

កញ្ចប់ថវិកាជាង១០០ពាន់លានដុល្លាររបស់អាមេរិកមិនត្រឹមតែផ្តោតលើបញ្ហាអ៊ុយក្រែន និងអ៊ីស្រាអែលនោះទេ តែដើម្បីប្រឈមមុខជាមួយចិន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កញ្ចប់ថវិកាជាង១០០ពាន់លានដុល្លាររបស់អាមេរិកមិនត្រឹមតែផ្តោតលើបញ្ហាអ៊ុយក្រែន និងអ៊ីស្រាអែលនោះទេ តែដើម្បីប្រឈមមុខជាមួយចិន កញ្ចប់ថវិកាជាង១០០ពាន់លានដុល្លាររបស់អាមេរិកមិនត្រឹមតែផ្តោតលើបញ្ហាអ៊ុយក្រែន និងអ៊ីស្រាអែលនោះទេ តែដើម្បីប្រឈមមុខជាមួយចិន

បរទេស៖ ប្រធានាធិបតីអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានធ្វើការស្នើសុំកញ្ចប់ថវិកាដល់ទៅ១០៦ពាន់លានដុល្លារក្នុងការប្រើប្រាស់លើកិច្ចខិតខំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនលើបញ្ហានៅអ៊ុយក្រែន និងអ៊ីស្រាអែល។

ថវិកាប្រមាណជា ៧,៤ពាន់លានដុល្លារត្រូវបានគេមើលឃើញថាគឺជាចំណែកក្នុងការរៀបចំយុទ្ធសាស្ត្រប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដែលក្នុងនោះ ៣,៤ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការទ័ពម៉ារីនរបស់អាមេរិកនៅក្នុងតំបន់, ប្រមាណជា២ពាន់លានដុល្លារសម្រាប់ហិរញ្ញវត្ថុក្នុងការប្រឆាំងសេដ្ឋកិច្ចចិន និងប្រមាណជា២ពាន់លានដុល្លារទៀតសម្រាប់សកម្មភាពយោធាបរទេសនៅក្នុងតំបន់។

ប្រសិនបើមានការសម្រេចពីសភាអាមេរិកចំពោះការស្នើសុំនេះ នោះថវិកាទាំងនេះក៏អាចនឹងហូរឆ្ពោះទៅចូលពាក់ព័ន្ធក្នុងបញ្ហានៅកោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀតនៅក្នុងតំបន់ ព្រមទាំងអាចធ្វើឲ្យមានភាពតានតឹងឡើងវិញរវាងសហរដ្ឋអាមេរិក និងចិន បន្ទាប់ពីបានធូរស្រាលកាលពីពេលកន្លងមកនោះ។

ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍កន្លងមកនេះថា កញ្ចប់ថវិកានេះមានសារៈសំខាន់ណាស់ មិនត្រឹមតែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ វាក៏ជាធនធានថ្មីដ៏សំខាន់ដើម្បីជួយសម្ព័ន្ធមិត្តអាមេរិក ក្នុងការកសាងសមត្ថភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់ផងដែរ៕

អត្ថបទទាក់ទង