តោះ! មកមើលពីប្រវត្តិជួបគ្នា រវាង ក្រុមជម្រើសជាតិកម្ពុជា និង ប៉ាគីស្ថាន
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2026 ជុំទី១ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០នាទីយប់។
គិតចាប់តាំងពីឆ្នាំ១៩៦៧មក ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ជួបក្រុមជម្រើសជាតិប៉ាគីស្ថាន សរុបចំនួន ៣លើកប៉ុណ្ណោះ ពោលគឺកម្ពុជា ឈ្នះ ទាំង៣លេីក។
ខាងក្រោមនេះជាប្រវត្តិជួបគ្នារវាងកម្ពុជានិងប៉ាគីស្ថាន៖
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ កម្ពុជា ១-០ ប៉ាគីស្ថាន វគ្គជម្រុះ AFC Asian Cup
-ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះ World Cup
-ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប៉ាគីស្ថាន ១-២ កម្ពុជា វគ្គជម្រុះ World Cup
ប្រកួតបន្ទាប់ កម្ពុជា ត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានវិញម្ដង ដេីម្បីធ្វើការប្រកួតជើងទី២ ថ្ងៃទី១៧ ខែតុលា នៅកីឡដ្ឋាន Jinnah Sports។
គួរបញ្ជាក់ថា ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking របស់ពិភពលោក កម្ពុជា ស្ថិតនៅលេខទី ១៧៧ ស្របពេលដែលក្រុមជម្រើសជាតិប៉ាគីស្ថាន ស្ថិតនៅលេខរៀងទី ១៩៧៕