Close

Champions League ៖ Barcelona , Manchester City និង Newcastle ទទួលបាន ៣ពិន្ទុ ក្នុងសប្ដាហ៍ទី២

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ កីឡា
Champions League ៖ Barcelona , Manchester City និង Newcastle ទទួលបាន ៣ពិន្ទុ ក្នុងសប្ដាហ៍ទី២ Champions League ៖ Barcelona , Manchester City និង Newcastle ទទួលបាន ៣ពិន្ទុ ក្នុងសប្ដាហ៍ទី២

(បាល់ទាត់) ក្រុមអ្នកមានបុណ្យ Barcelona , ក្រុមមេឃខៀវ Manchester City និងក្រុមសារិកាព្រៃ Newcastle United សុទ្ធតែទទួលបានជ័យជំនះ ក្នុងការប្រកួត UEFA Champions League សបា្តហ៍ទី២ នារាត្រីថ្ងៃ ពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។

កាលពីយប់មិញនេះ ក្រុមសារិកាព្រៃ Newcastle United បានបំបាក់ជើងខ្លាំងមកពីបារាំង ក្រុម PSG សឹងមិនគួរឲ្យជឿ ក្នុងលទ្ធផល ៤ ទល់នឹង ១ នៅកីឡដ្ឋាន James Park។ ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៥ម៉ីននាក់ ក្រុមម្ចាស់ផ្ទះ Newcastle រកបាន៤គ្រាប់ ដោយកីឡាករ ៤នាក់ផ្សេងគ្នា ពោលគឺកីឡាករ Miguel Almirón, Dan Burn, Sean Longstaff និង Fabian Schär ខណៈ១គ្រាប់របស់ក្រុមភ្ញៀវ PSG រកបានដោយកីឡាករ Lucas Hernández។ តាមរយៈលទ្ធផលនេះ Newcastle United ឈរកំពូលតារាងក្នុងពូល F បណ្ដោះអាសន្ន មាន ៤ពិន្ទុ។

ងាកមកមើលការប្រកួតក្នុងពូល G វិញម្ដង គឺជាការប៉ះគ្នារវាងក្រុមការពារដំណែងជើងឯក Manchester City ជាមួយ RB Leipzig របស់អាល្លឺម៉ង់។ ការប្រកួតនេះ Man City បានយកឈ្នះ Leipzig ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Red Bull Arena។ ៣គ្រាប់របស់ Man City រកបានដោយកីឡាករ Phil Foden, Julian Alvarez និង Jeremy Doku ខណៈ១គ្រាប់របស់ក្រុម Leipzig រកបានដោយកីឡាករ Lois Openda។ តាមរយៈលទ្ធផលនេះ Manchester City ឈរកំពូលតារាងក្នុងពូល G បណ្ដោះអាសន្ន មាន ៦ពិន្ទុ។

ជាចុងក្រោយនេះ គឺជាការជួបគ្នារវាងក្រុម ក្រុមអ្នកមានបុណ្យ Barcelona ជាមួយក្រុម FC Porto របស់ព័រទុយហ្គាល់។ ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៤ម៉ីននាក់ បានបញ្ចប់ទីដោយក្រុម Barcelona យកឈ្នះ Porto ក្នុងលទ្ធផល ១-០។ ១គ្រាប់របស់នោះ រកបានដោយកីឡាករ Ferran Torres ខណៈការប្រកួតនោះ ក៏មានកាតក្រហម១សន្លឹកដែរ ពោលគឺកីឡាករ Gavi របស់ Barcelona។ តាមរយៈលទ្ធផលនេះ Barcelona ឡើងឈរកំពូលតារាងក្នុងពូល H បណ្ដោះអាសន្ន មាន ៦ពិន្ទុ៕


អត្ថបទទាក់ទង