Close

ចំណាប់អារម្មណ៍គ្រូបង្វឹកភ្នំពេញក្រោន និង Shan United ជុំវិញការប្រកួត AFC CUP ស្អែកនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ កីឡា
ចំណាប់អារម្មណ៍គ្រូបង្វឹកភ្នំពេញក្រោន និង Shan United ជុំវិញការប្រកួត AFC CUP ស្អែកនេះ ចំណាប់អារម្មណ៍គ្រូបង្វឹកភ្នំពេញក្រោន និង Shan United ជុំវិញការប្រកួត AFC CUP ស្អែកនេះ

(បាល់ទាត់)៖ គ្រូបង្វឹកភ្នំពេញក្រោន លោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 និងគ្រូបង្វឹកក្រុម 𝗦𝗵𝗮𝗻 𝗨𝗻𝗶𝘁𝗲𝗱 លោក 𝗨 𝗛𝗮𝗻 𝗪𝗶𝗻 𝗔𝘂𝗻𝗴 បានបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ ជុំវិញការប្រកួត AFC Cup 𝟮𝟬𝟮𝟯-𝟮𝟰 ដែលធ្វើឡើងនៅពហុឡដ្ឋានជាតិអូឡាំពិកស្អែកនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត AFC Cup 𝟮𝟬𝟮𝟯-𝟮𝟰 ស្អែកនេះ តំណាងក្រុមទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់អស់ហើយ ដោយលោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 ចង់ឲ្យការប្រកួតនេះ បញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន ខណៈលោក 𝗨 𝗛𝗮𝗻 𝗪𝗶𝗻 𝗔𝘂𝗻𝗴 ថាការប្រកួតស្អែកនេះ នឹងក្លាយជាការប្រកួតដ៏ពិបាកមួយ។

លោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 គ្រូបង្វឹកភ្នំពេញក្រោន  បានគូសបញ្ជាក់ថា៖« នេះគឺជាការប្រកួតដ៏សំខាន់មួយ ព្រោះវាជាប្រវត្តិសាស្រ្តមួយដែលការប្រកួត AFC CUP ធ្វើឡើងក្នុងទឹកដីកម្ពុជា។ យើងចង់ឲ្យការប្រកួតនេះ បញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន ហើយលទ្ធផលវិជ្ជមាននោះមានន័យថា ឈ្នះការប្រកួត»។

កូនសិស្សរបស់លោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 កីឡាករ 𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 បានលើកឡើងថា៖ «ខ្ញុំស្គាល់កីឡាកររបស់ 𝗦𝗵𝗮𝗻 𝗨𝗻𝗶𝘁𝗲𝗱 ច្រើន ពួកគេសុទ្ធតែជាមិត្តរួមក្រុមរបស់ខ្ញុំនៅជម្រើសជាតិមីយ៉ាន់ម៉ា។ ប៉ុន្តែខ្ញុំគិតថា ស្អែកនេះ ភ្នំពេញក្រោន នឹងធ្វើបានល្អជាង»។

ដោយឡែក លោក 𝗨 𝗛𝗮𝗻 𝗪𝗶𝗻 𝗔𝘂𝗻𝗴 គ្រូបង្វឹករបស់ 𝗦𝗵𝗮𝗻 𝗨𝗻𝗶𝘁𝗲𝗱 បាននិយាយថា៖«ការប្រកួតស្អែកនេះ នឹងក្លាយជាការប្រកួតដ៏ពិបាកមួយ ភ្នំពេញក្រោន មានកីឡាករបរទេសពេញ ហើយពួកគេធ្វើបានល្អ សម្រាប់ការប្រកួតក្រៅដី។

រីឯកីឡាកររបស់ 𝗦𝗵𝗮𝗻 𝗨𝗻𝗶𝘁𝗲𝗱 វិញ បាននិយាយថា៖« ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយការប្រកួតនៅថ្ងៃស្អែកនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត»៕

អត្ថបទទាក់ទង