Close

ក្រសួងសាធារណការ លើកយកបញ្ហានៃការគ្រប់គ្រងចំណីផ្លូវមកពិភាក្សាជាថ្មី ដើម្បីអាចរក្សាបានសណ្ដាប់ធ្នាប់ និងលុបបំបាត់ការបំពាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងសាធារណការ លើកយកបញ្ហានៃការគ្រប់គ្រងចំណីផ្លូវមកពិភាក្សាជាថ្មី ដើម្បីអាចរក្សាបានសណ្ដាប់ធ្នាប់ និងលុបបំបាត់ការបំពាន ក្រសួងសាធារណការ លើកយកបញ្ហានៃការគ្រប់គ្រងចំណីផ្លូវមកពិភាក្សាជាថ្មី ដើម្បីអាចរក្សាបានសណ្ដាប់ធ្នាប់ និងលុបបំបាត់ការបំពាន

ភ្នំពេញ : សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាដើម្បីឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។

នៅទីស្តីការក្រសួងសាធារពការ និងដឹកជញ្ជូន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណុចផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យសម្រេច និងកែសម្រួលមាត្រាមួយចំនួនលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដើម្បីឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។ ចំណែកសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណុចផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក នឹងត្រូវលើកយកមកពិភាក្សាបន្តនៅថ្ងៃចន្ទ ទី០៩ ខែតុលាឆ្នាំ២០២៣ ខាងមុខបន្តទៀត៕

អត្ថបទទាក់ទង