Close

អ៊ីរ៉ង់ ទទួលស្គាល់ភេវរកម្មឆ្នាំ១៩៨៣ ដែលបានសម្លាប់យោធាអាមេរិកជាង២០០នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ទទួលស្គាល់ភេវរកម្មឆ្នាំ១៩៨៣ ដែលបានសម្លាប់យោធាអាមេរិកជាង២០០នាក់ អ៊ីរ៉ង់ ទទួលស្គាល់ភេវរកម្មឆ្នាំ១៩៨៣ ដែលបានសម្លាប់យោធាអាមេរិកជាង២០០នាក់

បរទេស ៖ ទីបំផុតតំណាងរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅលីបង់បានចេញសេចក្តីប្រកាសជាសាធារណៈលើកដំបូងអំពីការទទួលខុសត្រូវរបស់របបអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍នៃការសម្លាប់រង្គាលលើកងកម្លាំងយោធា និងបុគ្គលិកការទូតអាមេរិកកាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០នៅទីក្រុងបេរូត។

វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមបូព៌ា (MEMRI) ជាអ្នកផ្សព្វផ្សាយដំបូងគេ ហើយក្រោយមកត្រូវបានបកប្រែជាបន្តបន្ទាប់នូវបទសម្ភាសន៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយលោក Sayyed Issa Tabatabai ដែលបម្រើការជាអ្នកតំណាងមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei នៅក្នុងប្រទេសលីបង់។

ទីភ្នាក់ងារព័ត៌មានសាធារណៈរដ្ឋឥស្លាម (IRNA) ដែលគ្រប់គ្រងដោយរដ្ឋបានព្យាយាមបោសសំអាតការលាតត្រដាងដ៏អាក្រក់ដែល លោក Tabatabai បានអះអាងអំពីតួនាទីរបស់អ៊ីរ៉ង់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ជនជាតិអាមេរិកទាំងនោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី MEMRI បានរក្សាទុកច្បាប់ចម្លងនៃបទសំភាសនេះ។

រំលឹកដែរថាប្រទេសអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ចលនាភេរវករ Hezbollah ដែលជាគោលដៅកំណត់ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលីបង់ និងធ្លាប់រងការចោទប្រកាន់ថាជាអ្នករៀបចំការបំផ្ទុះគ្រាប់បែកលើស្ថានទូតអាមេរិកនៅទីក្រុង បេរូត កាលពីក្នុងឆ្នាំ១៩៨៣ ដែលក្នុងនោះមនុស្ស៦៣នាក់រួមទាំងជនជាតិអាមេរិក១៧នាក់ត្រូវបានបាត់បង់ជិវិត។

ហេតុការណ៍បំផ្ទុះរថយន្តមួយផ្សេងទៀតនៅក្នុងប្រទេសលីបង់ក្នុងឆ្នាំ១៩៨៣ដដែលក៏បានបណ្តាលឲ្យទាហានម៉ារីនអាមេរិកចំនួន២២០នាក់ ទាហានជើងទឹកអាមេរិកចំនួន១៨នាក់ និងទាហានជើងគោកចំនួន៣នាក់បានបាត់បង់ជីវិតព្រមទាំង កង​ទ័ព​បារាំង​៥៥​នាក់​ក៏​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្មនេះ​ដែរ។

កាលពីឆ្នាំ២០១៦ កាសែត The Fox News Digital បានរាយការណ៍ ថាការសម្រេចចិត្តរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យក្រុមគ្រួសារជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកនៅឆ្នាំ១៩៨៣នៅក្នុងប្រទេសលីបង់ និងការវាយប្រហារផ្សេងទៀតដែលទាក់ទងនឹងរបបអ៊ីរ៉ង់អាចទទួលបានសំណងជំងឺចិត្តប្រមាណជា២ពាន់លានដុល្លារដែលជាមូលនិធិប្រមូលបានពីទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកទុក៕

អត្ថបទទាក់ទង