Close

រកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់កីឡាអាស៊ី Asian Game

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ កីឡា
រកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់កីឡាអាស៊ី Asian Game រកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាល់ទាត់កីឡាអាស៊ី Asian Game

(បាល់ទាត់) : ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឬ 2022 Asian Games នៅទីក្រុងហាន់ចូវ ប្រទេសចិន រកបាន ៤ ក្រុម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងនោះមានដូចជា កូរ៉េខាងត្បូង ជប៉ុន ហុងកុង និងអ៊ូសប៊ែគីស្ថាន។

ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រុមកូរ៉េខាងត្បូង ដែលជាម្ចាស់ការពារដំណែងជើងឯក បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ចិន យ៉ាងងាយស្រួល ក្នុងលទ្ធផល ២-០។ ២គ្រាប់របស់កូរ៉េ ធ្វើបានដោយកីឡាករ Hong Hyun-seok និង Song Min-kyu ខណៈម្ចាស់ផ្ទះចិន មិនអាចបំប៉ោងសំណាញ់ទីកូរ៉េខាងត្បូងបានឡើយ។

ខាងក្រោមនេះ ជាលទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

-កូរ៉េខាងត្បូង ២-០ ចិន
-ជប៉ុន ២-១ កូរ៉េខាងជើងយ៉ាងតានតឹង
-អ៊ូសប៊ែគីស្ថាន ២-១ អារ៉ាប់បីសាអ៊ូឌីត
-ហុងកុង ១-០ អ៊ីរ៉ង់ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើនៅថ្ងៃពុធ ទី៤ ខែតុលានេះ ដោយ កូរ៉េខាងត្បូង ត្រូវជួប អ៊ូសប៊ែគីស្ថាន ខណៈ ហុងកុង ត្រូវជួប ជប៉ុន ៕