Close

ព្រះខ័នរាជស្វាយរៀង រក្សា​កំណត់ត្រាឈ្នះគ្រប់ការ​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា​ គិត​ត្រឹម​សប្ដាហ៍​ទី​៧

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ កីឡា
ព្រះខ័នរាជស្វាយរៀង រក្សា​កំណត់ត្រាឈ្នះគ្រប់ការ​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា​ គិត​ត្រឹម​សប្ដាហ៍​ទី​៧ ព្រះខ័នរាជស្វាយរៀង រក្សា​កំណត់ត្រាឈ្នះគ្រប់ការ​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា​ គិត​ត្រឹម​សប្ដាហ៍​ទី​៧

ក្រុមព្រះខ័នរាជស្វាយរៀង​ ក្រោម​ការ​ដឹក​នាំ​ ដោយ​លោក Pep Monus បានរក្សាកំណត់ត្រាមិនដែលចាញ់៧សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមព្រៃវែង​ ក្នុងលទ្ធផល​ ៥​ទល់៣​ កាលពីយប់ថ្ងៃ​សៅរ៍​ នាកីឡដ្ឋានព្រៃ​វែង កន្លងទៅ ។

លទ្ធផល​ការ​ប្រកួត​របស់​ព្រះខ័នរាជ​ស្វាយរៀង​ ទាំង​៧សប្ដាហ៍​៖

-ក្លិប កងយោធពលខេមរភូមិន្ទ​០-២​ ស្វាយរៀង​
-ស្វាយរៀង​ ២-១​ ភ្នំពេញក្រោន
-ស្វាយរៀង​ ១-០​ ណាហ្គាវើលដ៍
-អាយ​ អេស អាយ ដង្កោសែនជ័យ​ ​១-២​ ស្វាយរៀង​
-ស្វាយរៀង​ ៥-២​ អង្គរថាយហ្គឺរ
-វិសាខា ០-១​ ស្វាយរៀង​
-ព្រៃវែង​ ៣-៥​ស្វាយរៀង​។

គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៧នេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលមាន ២១ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៧ប្រកួត ឈ្នះទាំងអស់ ខណៈដែលកីឡាករ MARCUS HABER ឈរកំពូលតារាងជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមាន១១គ្រាប់។

គួរ​បញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងបេីក​ទ្វារ​​កីឡដ្ឋាន​ស្វាយរៀង​ ទទួល​ស្វាគមន៍​ក្រុម​គីរីវង់សុខសែនជ័យ​ នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ វេលាម៉ោង ៦៖០០នាទីល្ងាច៕

អត្ថបទទាក់ទង