Close

អាជ្ញាកណ្តាលស្ត្រីកម្ពុជា២រូប ត្រូវបានអន្ដរជាតិទទួលស្គាល់ឲ្យកាត់ក្តីនៅកីឡា Asian Games  លើកទី១៩ ក្នុងប្រទេសចិន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
អាជ្ញាកណ្តាលស្ត្រីកម្ពុជា២រូប ត្រូវបានអន្ដរជាតិទទួលស្គាល់ឲ្យកាត់ក្តីនៅកីឡា Asian Games  លើកទី១៩ ក្នុងប្រទេសចិន អាជ្ញាកណ្តាលស្ត្រីកម្ពុជា២រូប ត្រូវបានអន្ដរជាតិទទួលស្គាល់ឲ្យកាត់ក្តីនៅកីឡា Asian Games  លើកទី១៩ ក្នុងប្រទេសចិន

(Asian Games)៖ យ៉ាងហោចណាស់ មានស្រ្តីកម្ពុជាចំនួន២រូប ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញ ដោយផ្ដល់សេចក្ដីទុកចិត្តឲ្យកាត់ក្តីនៅកីឡា Asian Games  លើកទី១៩ ឆ្នាំ២០២២ ដែលកំពុងប្រារព្ធឡើងនៅក្រុងទីក្រុង Hangzhou ប្រទេសចិន។

អាជ្ញាកណ្តាលស្ត្រីកម្ពុជា ទាំងពីររូបនោះ គឺកញ្ញា ជា ថារី និង កញ្ញា ប្លុង ពេជ្រអក្ខរ៉ា។ កញ្ញា ជា ថារី គឺជាគ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission)។ ចំណែកកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្ដាលអន្ដរជាតិ FIFA។

អ្នកទាំងពីរ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបគត់ ដែលបានចេញទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ ថារី ជាចៅក្រមដាក់ពិន្ទុ លើប្រភេទកីឡាការ៉ាតេ រីឯ កញ្ញា ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់ នារី។

ស្ដ្រីកម្ពុជា ២ រូបនេះ ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាផ្សេងពីគ្នា ប៉ុន្ដែពួកគេមានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់ កាត់សេចក្ដីដោយសុក្រិត មិនលំអៀង។

គួរបញ្ជាក់ថា កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំ ក្នុងវិស័យកីឡាការ៉ាតេ ដោយគិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ។ ដោយឡែក កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនោះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី៕


 

អត្ថបទទាក់ទង