Close

ក្រុមហ៊ុនឯកជនជប៉ុន ប្ដេជ្ញាចូលរួមបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យកា​ន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជនជប៉ុន ប្ដេជ្ញាចូលរួមបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យកា​ន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ក្រុមហ៊ុនឯកជនជប៉ុន ប្ដេជ្ញាចូលរួមបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យកា​ន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ក្រុមហ៊ុនដេនសូ (Denso) របស់ជប៉ុនដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូ យ៉ាល់ គ្រុប របស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង ជាមួួនឹងការផ្តល់ឱកាសការងាររហូតដល់ប្រមាណ ៦០០នាក់។

នៅក្នុងឱកាសបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយឯកឧត្តម ជា វុទ្ធី ​អគ្គលេខាធិការគណៈ​កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដេនសូ (Denso) បានប្ដេជ្ញាចូល រួមបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានសម្ដែងនូវកាស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនមួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៣។

លោក ម៉ាសាអូ ស៊ីអ ម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ បានជម្រាបជូនឯកឧត្តម​អគ្គលេខា​ធិការថា ចាប់តាំងពីបើករោងចក្រនៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ​៦០០​នាក់បានកំពុងបម្រើការនៅរោងចក្ររបស់លោក។

ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាស​ការងារ​របន្ថែមទៀតក្នុងពេលអនាគតដ៍ខ្លីខាងមុខដែល អាចរំពឹងទុកថានឹងកើនដល់ប្រមាណ ១.០០០នាក់ ជាមួយនឹងផលិតផលរបស់ខ្លួនចំនួន​៥មុខដូចជា៖ ម៉ាញ៉េតូ (Magneto) ឧបករណ៍សម្រាប់បន្ថយ​កំដៅក្នុងម៉ាស៊ីនឡាន (Tube/Inner Fin_for_ Inter Cooler) ឧបករណ៍វាស់កម្រិតទឹក​នៅក្នុងម៉ាស៊ីន​ឡានម៉ាស៊ូត (Level Switch for Diesel filter) ឧបករណ៍បញ្ចុះកំដៅប្រេងនៅក្នុងម៉ាស៊ីន (SUS Oil Cooler) និងកញ្ច្រែងទឹកក្ដៅ (ចាប់ពីឆ្នាំ២០២២) (Radiator)។

ក្រៅតែពីការបង្កើតការងារធ្វើជូនដល់ពលរដ្ឋកម្ពុជា អ្នកតំណាងរូបនេះក៍បានគូសបញ្ជាក់បន្ថែមថា ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែល មានឈ្មោះថា DENSO in Industrial Talent Development ចាប់ពីឆ្នាំ២០១៦-២០២២ ក្រុមហ៊ុនបាន បណ្តុះបណ្តាលធនធានមនុស្សប្រមាណ ២២០នាក់ ហើយក្រុមហ៊ុនក៏នឹងមានគម្រោងធ្វើការបណ្តុះ​បណ្តាលប្រមាណ ៦០នាក់បន្ថែមទៀតក្នងឆ្នាំ២០២៣ និង៧០នាក់នៅឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើន​របស់ក្រុហ៊ុនដែលឈាន ទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលធនធាន​មនុស្សកម្ពុជាដើម្បីបង្កើន​ផលិតភាពរបស់ក្រុមហ៊ុន៕

អត្ថបទទាក់ទង