Close

Asian Games ៖ ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ការពារមេដាយមាសបានសម្រេច ក្រោយយកឈ្នះ ចិន ៣-១សិត នៅវគ្គផ្តាច់ព្រ័ត្រ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Asian Games ៖ ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ការពារមេដាយមាសបានសម្រេច ក្រោយយកឈ្នះ ចិន ៣-១សិត នៅវគ្គផ្តាច់ព្រ័ត្រ Asian Games ៖ ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ការពារមេដាយមាសបានសម្រេច ក្រោយយកឈ្នះ ចិន ៣-១សិត នៅវគ្គផ្តាច់ព្រ័ត្រ

(បាល់ទះ)៖ ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ការពារមេដាយមាសបានសម្រេច ក្រោយយកឈ្នះម្ចាស់ផ្ទះ ចិន ក្នុងលទ្ធផល ៣-១សិត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ កាលពីថ្ងៃទី២៦ ខែកញ្ញា នៅទីលាន Linping Sports Centre Gymnasium។

ការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះចិន បានយកឈ្នះ អ៊ីរ៉ង់ ១សិតមុន ប៉ុន្តែអឺរ៉ុង ដែលជាម្ចាស់ការពារដំណែងជើងឯកឆ្នាំចាស់ បានវាយបកឹកឈ្នះ ៣សិតជាប់គ្នា ពោលគឺ សិត ២,3 និង ៤។

ក្រោយបញ្ចប់ការប្រកួត លោក Wu Sheng គ្រូបង្វឹករបស់ប្រទេសចិន បាននិយាយថា៖ «វាជាការសោកស្ដាយ ដែលយើងមិនបានឈ្នះមេដាយមាស ប៉ុន្តែសម្រាប់ក្រុមរបស់យើងដែលខ្វះបទពិសោធក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិ បទពិសោធន៍នេះ គឺមានតម្លៃណាស់»។

ខាងក្រោមនេះ ជាលទ្ធផលការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញ៖
-សិត១: អ៊ីរ៉ង់ ១៩-២៥ ចិន
-សិត២: អ៊ីរ៉ង់ ២៥-១៤ ចិន
-សិត៣: អ៊ីរ៉ង់ ២៥-២២ ចិន
-សិត៤: អ៊ីរ៉ង់ ២៦-២៤ ចិន។

តារាងចំណាត់ថ្នាក់ក្រុមបាល់ទះ នៅក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ ៖
១. អ៊ីរ៉ង់
២. ចិន
៣. ជប៉ុន
៤. កាតា
៥. ប៉ាគីស្ថាន
៦. ឥណ្ឌា
៧. កូរ៉េខាងត្បូង
៨. ឥណ្ឌូនេស៊ី
៩. កាហ្សាក់ស្ថាន
១០. ថៃ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា The 19th Asian Games Hangzhou ២០២៣ នេះ កម្ពុជា ក៏បានបញ្ជូនក្រុមបាល់ទះទៅចូលរួមផងដែរ ប៉ុន្តែបានធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាញ់ ក្រុមបាល់ទះ ឥណ្ឌា និង កូរ៉េខាងត្បូង៕

 


អត្ថបទទាក់ទង